
កំពង់ចាម៖ លោក កឹម សុខា នាថ្ងៃទី០៨ ឧសភា បានដឹកនាំប្រតិភូអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅខេត្តកំពង់ចាម។ ក្នុងឱកាសនេះ លោក កឹម សុខា បានជួបផ្ទាល់ជាមួយសម្ដេច ហ៊ុន សែន និងបានពិភាក្សាអំពីបញ្ហាទូទៅ នៅក្នុងប្រទេសផងដែរ។
ការជួបផ្ទាល់ជាមួយសម្ដេច ហ៊ុន សែន និងលោក កឹម សុខា មានរយៈពេល ៤ម៉ោង ដែលបានពិភាក្សាទៅលើបញ្ហាជាតិចម្បងៗ ដូចជាការយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ យុទ្ធនាការបង្ការនិងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋ ការស្តារសេដ្ឋកិច្ចនៅក្រោយបរិបទជំងឺរាតត្បាតកូវីដ-១៩ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងការកសាងហេដ្ឋរចនាសម្ព័ន្ធជាតិសំខាន់ៗ ព្រមទាំងស្ថានការណ៍ក្នុងតំបន់ និងពិភពលោក ជាដើម៕

