![](https://cdn.cc-times.com/kh.cc-times.com/media/2256/large/photo_2020-05-26_14-18-53.jpg?1590478179)
ចិន៖ទស្សនាវដ្តីវេជ្ជសាស្ត្រដែលចេញផ្សាយដោយ “ The Lancet” ថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ hydroxychloroquine មិនមានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺរលាកសួតថ្មីទេ ហើយថែមទាំងអាចបង្កឱ្យមានផលវិបាកទៀតផង។
នៅថ្ងៃទី២៥ លោក Tedros Adhanom Ghebreyesus ជាអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ថាក្រុមការងារប្រតិបត្តិរបស់អង្គការសុខភាពពិភពលោក“Solidarity test” បានសម្រេចវាយតម្លៃបន្ថែមទៀតពីតួនាទីសក្តានុពលនិងគ្រោះថ្នាក់នៃថ្នាំប្រឆាំងជំងឺគ្រុនចាញ់ hydroxychloroquineហើយបច្ចុប្បន្ននេះអង្គការសុខភាពពិភពលោកសម្រេចផ្អាកការធ្វើតេស្ដថ្នាំប្រឆាំងជំងឺគ្រុនចាញ់ hydroxychloroquine លើអ្នកជំងឺ COVID-19
ម៉្យាងវិញទៀតមន្ដ្រីអង្គការសុខភាពពិភពលោក Ryan បាននិយាយថា ជំងឺកូវីដ ១៩ អាចនឹងកើតមាននូវរលកទី២ម្ដងទៀត ដោយមិនអាចប្រមើមើលថា វានឹងបន្តធ្លាក់ចុះ។
ចំណែកលោកស្រី Coho នាយកបច្ចេកទេសនៃកម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោក មានប្រសាសន៍ថា វាពិតជាពិបាកក្នុងការសន្មតថា នៃការរីករាលដាលនៃវីរុសកូវីដ១៩ មានលក្ខណៈ “តាមរដូវ” ការសិក្សាពីរោគសញ្ញានេះ បានបង្ហាញថាមនុស្សជាច្រើននៅតែងាយនឹងជំងឺកូវីដ១៩។ លោកស្រី បានបន្តថាប្រទេសទាំងអស់គួរតែរក្សាការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួន ទោះបីប្រទេសដែលបានទប់ស្កាត់វីរុស ឬ រងការរីករាលដាលនៃជំងឺនេះ បានធ្លាក់ចុះក៏ដោយ។