Cctimesw1140xh150cm copy

STEMEOC បង្កើតកម្មវិធីប្រកួតផលិតសាប៊ូដំបូងគេនៅកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា (STEMEOC) បានបង្កើតកម្មវិធីប្រកួតថ្មីមួយ មានឈ្មោះថា SOAP UP 2022 ដែលទាក់ទងទៅនឹងការផលិតសាប៊ូនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីប្រកួតនេះ នឹងផុតកំណត់នៃការទទួលពាក្យនៅថ្ងៃទី០១ មិថុនា ឆ្នាំ២០២២ ដែលការប្រកួតប្រព្រឹត្តទៅ នៅអំឡុងខែកក្កដា ខាងមុខនេះ។

Soap UP-2022 នឹងក្លាយជាកម្មវិធីសាប៊ូជាតិដំបូងគេបង្អស់នៅកម្ពុជា ។ ក្នុងការប្រកួតប្រជែង អ្នកចូលរួមអាចរៀនពីរបៀបធ្វើសាប៊ូ និងប្រើប្រាស់ជំនាញទាំងនោះដើម្បីប្រកួតប្រជែងនៅលើឆាកជាតិ។

ការប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងដើម្បីឱ្យអ្នកចូលរួមទទួលបានជំនាញ និងចំណេះដឹងអំពីដំណើរការផលិតសាប៊ូ ហើយផលិតផលរបស់ពួកគេនឹងត្រូវបានវិនិច្ឆ័យដោយក្រុមអ្នកជំនាញផ្នែកផលិតសាប៊ូដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិដែលនឹងផ្តល់ជូនមុនពេលការប្រកួត។

គួរបញ្ជាក់ថា ដើម្បីដាក់ពាក្យចូលរួមក្នុងការប្រកួតបាន ក្រុមនីមួយៗត្រូវបំពេញទម្រង់ចុះឈ្មោះចូលរួម សរសេររបាយការណ៍អំពីគម្រោង ដែលពន្យល់អំពីគម្រោង។ បន្ទាប់ពីការបំពេញទម្រង់ដាក់ពាក្យរួចហើយ ក្រុមនីមួយៗត្រូវផ្ញើរឯកសារទាំងអស់នេះទៅកាន់អ៊ីម៉ែល [email protected]



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: STEMEOC SOAP UP 2022 STEAM Cambodia
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង