Smart saver cctime web bannertif

ថ្ងៃនេះសម្តេច ហ៊ុន សែន ចូលរួមក្នុងពិធីដង្ហែនិងបញ្ចុះសពសម្តេច ហ៊ុន ណេង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ពិធីដង្ហែសព សម្តេច ហ៊ុន ណេង ធ្វើឡើងក្រោមវត្តមាន សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី។

កំពង់ចាម៖ សម្តេច ហ៊ុន សែន នៅថ្ងៃទី០៩ឧសភានេះ បានអញ្ជើញចូលរួមក្នុពិធីដង្ហែ និង បញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ពិធីដង្ហែសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ធ្វើឡើងក្រោមវត្តមាន សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានីហ៊ុនសែន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការ សាច់ញាតិ និងពលរដ្ឋជាច្រើន។

សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសបង្កើតរបស់សម្តេចតេជោ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព ដោយជំងឺគាំងបេះដូង នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

សូមជម្រាបថា ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយតែងតាំង លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ជា សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង