
ម៉ានីល៖ ការបោះឆ្នោតបានបើកទូទាំងប្រទេសនៅថ្ងៃច័ន្ទ ទី៩ ខែឧសភា សម្រាប់ការបោះឆ្នោតជាតិ ខេត្ត និងតំបន់ក្នុងប្រទេសហ្វីលីពីននេះបើយោងតាមការផ្សាយរបស់កាសែតសិង្ហបុរីស៊ីអិនអេ។
បើតាមមន្រ្តីបានឲ្យដឹងថា ប្រជាជនហ្វីលីពីនអាចបោះឆ្នោតនៅចន្លោះម៉ោង ៦ ព្រឹកដល់ម៉ោង ៧យប់ ដើម្បីបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី រួមទាំងប្រធានាធិបតីមួយ អនុប្រធានព្រឹទ្ធសភា សមាជិកសភា ព្រមទាំងមន្ត្រីមូលដ្ឋានផងដែរ។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋហ្វីលីពិនម្នាក់ Jolito Catibog អាយុ ៦១ បានបង្ហាញអារម្មណ៌ថា“លោកពិតជារំភើបចិត្តព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់ យើងនឹងជ្រើសរើសមេដឹកនាំថ្មីរបស់ប្រទេសដែលត្រូវការការផ្លាស់ប្តូរយ៉ាងធ្ងន់ធ្ងរ»។ លោកបន្តថា«ក្រោយការបោះឆ្នោតនេះ យើងក៏នឹងនៅតែមានការប្រុងប្រយ័ត្នផងដែរ លោកក៏សង្ឃឹមថាលទ្ធផលឆ្នោតនឹងប្រកាសដោយយុត្តិធម៌ជាទីបំផុត។
គួរបញ្ជាក់ថាគណៈកម្មការរៀបចំការបោះឆ្នោតហ្វីលីពីន (COMELEC) បានបញ្ជាក់ថាមានអ្នកចុះឈ្មោះបោះឆ្នោតប្រមាណ ៦៥,៧ លាននាក់នៅក្នុងប្រទេស។ មាន ១.៦៩ លាននាក់ផ្សេងទៀតនៅបរទេស៕