
មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៧ នាក់បានស្លាប់នៅក្នុងភ្លើងឆេះព្រៃដ៏ធំដែលកំពុងឆាបឆេះពាសពេញផ្នែកខ្លះនៃស៊ីបេរីកាលពីថ្ងៃសៅរ៍។
យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៧ នាក់ត្រូវបានរាយការណ៍ថាបានរងរបួសនៅក្នុងអគ្គីភ័យ ហើយ ១៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ តំបន់ Krasnoyarsk របស់រុស្ស៊ីក៏រងឥទ្ធិពលដោយខ្យល់បក់ខ្លាំងកាលពីថ្ងៃសៅរ៍។
ដោយឡែកការិយាល័យក្រសួងគ្រាអាសន្នក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ថា អគារជាង ៤៨០ នៅក្នុងខេត្តត្រូវបានបំផ្លាញដោយអគ្គីភ័យ។ កាសែត Komsomolskaya Pravda បានរាយការណ៍ដោយលើកឡើងពីសេវាសង្គ្រោះបន្ទាន់ អគារប្រហែល ៥០ បានឆេះទៅជាផេះ៕