Foton on ads news final
Cct850x100 1
Sme laon web banner(1800 x 300)

លោក Zhang និង បងប្អូនខ្មែរចំនួន ៤៣នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
XIE YALU
/

នៅពេលព្រឹកព្រលឹមពន្លឺនៃព្រះអាទិត្យដំបូងបានចាំងទៅលើទីលានការដ្ឋានមួយកន្លែងនៃក្រុមហ៊ុនស៊ី.អាយ.អាយ.ឌី.ជី អេសដូស ហុងជុន អេឡិកទ្រិក ផៅវ័រនៅប្រទេសកម្ពុជា។គេឃើញបងប្អូនខ្មែរចំនួន៤៣នាក់បានចាប់ផ្តើមការងារសាងសង់មួយជាមួយដំណើរការការងារបំពេញថ្មនៃទំនប់ដី។ក្រុមការងារបានចែកចេញជា៥ ក្រុម ពួកគាត់មានការបែងចែកការងារជាលំដាប់ និង បានបង្កើតប្រតិបត្តិការយ៉ាងរលូន។

គម្រោងពង្រីកការដ្ឋានរបស់ក្រុមហ៊ុនស៊ី.អាយ.អាយ.ឌី.ជី អេសដូស ហុងជុន អេឡិកទ្រិក ផៅវ័រ ដែលទទួលការសាងសង់ដោយ ក្រុមហ៊ុនCCCC First Harbor Engineering Co. Ltd បានចាប់ផ្តើមសាងសង់នៅថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២២ ប្រើរយៈពេលសាងសង់ ៤ ខែ ដោយរួមមានឈូសឆាយដីទំហំ ១៥០០០ ម៉ែត្រការ៉េ ការជីកដី ១៥.០០០ម៉ែត្រគូប ការបំពេញបន្ថែម៩.០០០ម៉ែត្រគូប ការបំពេញទំនប់ និង បំពេញថ្ម បូករួមទាំងការជួសជុសអាងរងមួយកន្លែង។

“គម្រោងនេះមិនធំទេ ហើយដំណើរការសាងសង់ក៏មិនពិបាកដែរ ទើបសម្រេចចិត្តបញ្ជូនអ្នកបច្ចេកទេសមួយរូបមកធ្វើការគ្រប់គ្រងប្រចាំការនៅការដ្ឋាន ហើយបុគ្គលិកសំណង់គឺជាកម្មករខ្មែរ»។នេះជាការលើកឡើងរបស់លោក Song Xiaolong អ្នកគ្រប់គ្រងនៃគម្រោងបានពន្យល់បកស្រាយ។

លោក Zhang Peng ជាអ្នកបច្ចេកទេសទទួលភារកិច្ចដ៏សំខាន់លើគម្រោង តាំងពីការដឹកជញ្ចូលសម្ភារៈដល់ការសាងសង់នៅការដ្ឋាន ដោយគាត់បានដឹកនាំកម្មករខ្មែរចំនួន ៤៣នាក់ចាប់ផ្តើមសាងសង់។ថ្វីត្បិតតែដំណើរការសាងសង់មិនពិបាកក៏ដោយ ដោយសារតែភាសាមិនសូវល្អ លោក Zhang និង កម្មករខ្មែរតែងតែពិបាកក្នុងការទំនាក់ទំនងគ្នា ហាក់បើដូចជាមាន់ និងទា ដោយមានតែប្រើភាសាកាយវិការជាជំនួយ ហើយលោក Zhang មានតែទៅការដ្ឋានដោយផ្ទាល់ ដោយយកខ្លួនគាត់ជាគំរូ និងថ្នាក់ដឹកនាំនៃការងារសំណង់ តាំងពីការឈូសឆាយដី ការជីកដី និងការបំពេញបន្ថែម ការបំពេញទំនប់ ការបំពេញថ្ម និង ផ្សេងៗទៀតសុទ្ធតែមានរូបគាត់ចូលរួម មានពេលខ្លះប្រញាប់ គាត់មានតែប្រើកាយវិការគឺផ្ទុយស្រឡះពីកម្មករដែលមានស្ថានភាព "ស្ងប់ស្ងាត់" ។

ដើម្បីឱ្យកម្មករយល់ពីអត្ថន័យរបស់គាត់ លោក Zhang បានបង្កើត "វិធីសាស្រ្តបុរាណ" ជាច្រើន។លោកZhang បាននិយាយដោយមិនស្ទាក់ស្ទើរថា "ឧបករណ៍កាន់តែសាមញ្ញ និង ងាយស្រួល កម្មករកាន់តែងាយស្រួលយល់" ។ ដោយយល់ឃើញថា កម្មករមិនចេះប្រើឧបករណ៍វាស់ ដើម្បីធានាជម្រៅនៃការជីក នៅពេលចាប់ផ្តើមជីក លោកZhang បានរកដើមឬស្សីដោយមានសញ្ញាសម្គាល់កម្ពស់ ដើម្បីវាស់កម្ពស់គ្រប់ពេលវេលា ដើម្បីជៀសវាងការជីកហួសកំណត់។ការបំពេញទំនប់ដីត្រូវមានជម្រាលត្រង់ លោកZhang បានបង្កើតបន្ទាត់ត្រីកោណពីរ ដែលមាន"បន្ទាត់ជម្រាល" ២ម៉ែត្រ និង ៣ម៉ែត្រ ។ នៅពេលជួសជុលជម្រាល មុំបន្ទាត់វែងមានដាក់កម្រិតមួយនៅលើកំពូល ដើម្បីប្រាកដថាជម្រាលត្រូវនឹងតម្រូវការការរចនា...

តាមរយៈ២ខែនៃការប្រើប្រាស់ភាសាកាយវិការ និង "វិធីសាស្រ្តទំនាក់ទំនងចិន-ខ្មែររបស់លោកZhang" ដ៏រស់រវើកនៅឯការដ្ឋាន អ្នកទាំងអស់គ្នាបានស្គាល់បន្តិចម្តងៗនូវដំណើរការសាងសង់ និងចំណុចត្រួតពិនិត្យសំខាន់ៗ ហើយកម្មករខ្មែរក៏ហាក់ដូចជាបានរៀនភាសាចិន។ លោកZhang បានស្រែកនៅកន្លែងថា "យកញញួរមក (សូរស្រដៀងដូច)" និង "Ming Xin ជូនដំណឹងដល់កន្លែងថ្ម ថ្ងៃស្អែកដឹកថ្ម៥ឡានមក (សូរស្រដៀងដូច)" ដោយអ្នករាល់គ្នាបានឆ្លើយតបថា: " ok បងប្រុស"

នៅពេលដែលការងារសាងសង់នៅការដ្ឋានដំណើរការរលូន លោក Zhang បានគិតអំពីការលើកកម្ពស់ប្រសិទ្ធភាពការងារសំណង់របស់កម្មករ។ ប្រជាជនខ្មែរ ស្រឡាញ់សេរីភាពតាំងពីដើមកំណើត ការគ្រប់គ្រងបិទជិតនៅការដ្ឋានសំណង់ ធ្វើឲ្យពួកគាត់តែងតែចង់បាន "ការដោះលែង" ។មួយរយៈពេលក្រោយមក លោកZhang បានឃើញថាកម្មករមានការយឺតយ៉ាវក្នុងការងាររបស់ពួកគាត់ ដូចជាការបំពេញថ្ម តាមធម្មតាអាចបំពេញបាន៥០ម៉ែត្រគូប ប៉ុន្តែបែបជាត្រូវប្រើរយៈពេលប្រាំ ឬប្រាំមួយថ្ងៃជាប់គ្នា ប្រសិទ្ធភាពការងាររបស់កម្មករបានធ្លាក់ចុះ គាត់បានប្រើ Google Translate ធ្វើ "ការស្ទង់មតិ" ទើបដឹងថាកម្មករចង់សម្រាក។

បន្ទាប់ពីរៀបចំភារកិច្ចសាងសង់ និង រយៈពេលសាងសង់រួច លោក Zhang បានសម្រេចចិត្តអនុវត្តយន្តការឈប់សម្រាកដោយផ្លាស់ប្តូរគ្នា ដោយបែងចែកកម្មករជា ៥ ក្រុម ហើយធ្វើការប្តូរវេនគ្នាជាក្រុមរៀងរាល់រសៀលថ្ងៃអាទិត្យ។ ក្នុងអំឡុងពេលប្តូរវេន កម្មករអាចទទួលទានអាហារនៅការដ្ឋាន។ វិស្សមកាលរយៈពេលកន្លះថ្ងៃដ៏ខ្លីជារៀងរាល់សប្តាហ៍នេះ ហាក់បីដូចជាសាកថាមពលដល់កម្មករ ដូច្នេះពួកគាត់អាចយកចិត្តទុកដាក់ទាំងស្រុងក្នុងកិច្ចការសំណង់នៅសប្តាហ៍ក្រោយ។

ការកាត់បន្ថយពេលវេលាសាងសង់កន្លះថ្ងៃជារៀងរាល់សប្តាហ៍ តាមរយៈការប្រកួតប្រជែងកម្លាំងពលកម្ម និងការលើកទឹកចិត្តក្រុមនីមួយៗឱ្យធ្វើការបំពេញនូវចំណុចមិនទាន់បានសម្រេចឲ្យតាមទាន់វឌ្ឍន៍ភាព។លោក Zhang ធ្វើការស្រង់ស្ថិតិលើក្រុមនីមួយៗជារៀងរាល់សប្តាហ៍ ហើយក្រុមណាដែលធ្វើការលឿនជាងនឹងទទួលបានប្រាក់រង្វាន់បន្ថែមលើប្រាក់ខែ។ ចំណុចនេះបានធ្វើឲ្យបងប្អូនខ្មែរទាំង៤៣នាក់សម្រេចបាននូវការសម្រាក និងរកប្រាក់ចំណូល ហើយធ្វើការយ៉ាងសប្បាយរីករាយនៅការដ្ឋានសំណង់ជារៀងរាល់ថ្ងៃ។

នៅថ្ងៃនេះ ដោយឃើញថា គម្រោងជិតរួចរាល់ហើយ បន្ទាប់ពីរស់នៅជាមួយគ្នាអស់ប៉ុន្មានខែ Mingxinបានអូសដៃលោក Zhang ទៅពិសារស្រាជាមួយគ្នា ហើយនិយាយពាក្យមួយម៉ាត់ថា “បងប្រុស ខ្ញុំចង់ទៅការដ្ឋានសំណង់ផ្សេងទៀតជាមួយអ្នក៕

និពន្ធដោយ៖ XIE YALU

Khcct banner

អត្ថបទទាក់ទង