Yearendyearend1140x150

ពលរដ្ឋខ្មែរឆ្លងដែនចូលមកកម្ពុជាជាមធ្យម៥០០នាក់ក្នុងមួយថ្ងៃក្រោយបើកច្រកព្រំដែន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យច្រកទា្វរអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិភ្នំដី បើកដំណើរការឲ្យឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះតទៅ។ ទន្ទឹមនឹងការបើកចាប់ពីថ្ងៃទី០១ ខែឧសភានេះ មានពលរដ្ឋខ្មែរឆ្លងដែនចូលមកកម្ពុជាសរុប ៣,១១៨នាក់ ជាមធ្យមចូលមកចំនួន៥០០នាក់/ថ្ងៃ។ នេះជាប្រសាសន៍នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ស៊ីស៊ីថាមស៍។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ជាមួយនឹងការបើកច្រកនេះ អាជ្ញាធរថៃក៏បានឃាត់ខ្លួនពលរដ្ឋខ្មែរ បញ្ជូនមកកម្ពុជាវិញចំនួន១,១២២នាក់ ស្រី ៤៧៥នាក់។

គួរបញ្ជាក់ថា ច្រកទា្វរអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិភ្នំដី នឹងបើកឲ្យឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ សម្រាប់តែភ្ញៀវទេសចរដែលមានលិខិតឆ្លងដែន បណ្ណព្រំដែន និងកាតចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។ រីឯប្រជាពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរនៅផ្សាររុងខ្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ អាជ្ញាធរថៃនៅមិនទាន់អនុញ្ញាតឱ្យចេញ-ចូលបាននៅឡើយទេ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍។

បើតាមលិខិតរបស់រដ្ឋបាលខេត្តស្រះកែវ ដែលបានជម្រាបជូនមកអភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានបញ្ជាក់ថា ការធ្វើដំណើរចេញ-ចូលប្រទេសថៃតាមច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ «បានខ្លងលឹក» ស្រុកអារញ្ញ ខេត្តស្រះកែវ និងព្រំដែនអចិន្ត្រៃយ៍ «បានខាវដិន» ស្រុកខ្លងហាត ខេត្តស្រះកែវ ភ្ញៀវទេសចរត្រូវមានលិខិតឆ្លងដែន (Passport) បណ្ណព្រំដែន (ដែលត្រូវបំពេញដោយផ្ទាល់នៅច្រកទ្វារព្រំដែន) ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង