Yearendyearend1140x150

OPEC ប្រកាន់ខ្ជាប់នូវការជំរុញទិន្នផលតិចតួចបើទោះបីជាតម្លៃប្រេងកើនឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
OPEC ប្រកាន់ខ្ជាប់នូវការជំរុញទិន្នផលតិចតួចបើទោះបីជាតម្លៃប្រេងកើនឡើង ប្រភពរូប៖ ស៊ីស៊ីធីវិ

OPEC ៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជា OPEC+ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងប្រកាន់ខ្ជាប់នូវផែនការដែលមានស្រាប់សម្រាប់ការកើនឡើងផលិតកម្មប្រេងតិចតួចនៅក្នុងខែមិថុនា បើទោះបីជាតម្លៃប្រេងឆៅកើនឡើងក៏ដោយ។

OPEC+ បានអះអាងជាថ្មីថា «ការសម្រេចចិត្តកែសម្រួលការកើនឡើងនៃផលិតកម្មរួមប្រចាំខែត្រឹម ៤៣២,០០០ បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែមិថុនា ឆ្នាំ ២០២២» នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និង មិនមែន OPEC លើកទី ២៨ ។

OPEC + បានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍ថា ផលប៉ះពាល់នៅតែបន្តដោយសារកត្តាភូមិសាស្ត្រនយោបាយនិងបញ្ហាទាក់ទងនឹងជំងឺរាតត្បាតដែលកំពុងបន្តនៅលើទីផ្សារប្រេង។ ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធមិត្ត OPEC + បានទទូចថា មូលដ្ឋានគ្រឹះនៃទីផ្សារប្រេង និងការយល់ស្របលើទស្សនវិស័យរបស់ខ្លួននៅតែ "ចង្អុលទៅទីផ្សារដែលមានតុល្យភាព"។

ការសម្រេចចិត្តនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុបកាលពីថ្ងៃពុធបានបង្ហាញពីផែនការដើម្បីបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី ដែលបានជំរុញឱ្យតម្លៃប្រេងកើនឡើងចំពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់កើនឡើង។

នៅខែកក្កដាឆ្នាំ ២០២១ អង្គការ OPEC + បានយល់ព្រមបង្កើនទិន្នផលប្រេងជារៀងរាល់ខែ ដើម្បីបន្ធូរបន្ថយបន្តិចម្តងៗនូវការកាត់បន្ថយផលិតកម្ម ដែលបានធ្វើឡើងនៅកម្រិតខ្ពស់នៃជំងឺរាតត្បាត COVID-19 ក្នុងឆ្នាំ ២០២០។ ចាប់តាំងពីពេលនោះមក ក្រុមអ្នកផលិតប្រេងបានប្រកាន់ខ្ជាប់នូវផែនការរបស់ខ្លួន បើទោះបីជាមានការអំពាវនាវពីអ្នកប្រើប្រាស់សំខាន់ៗ រួមទាំង សហរដ្ឋអាមេរិក ដើម្បីជំរុញការផ្គត់ផ្គង់បន្ថែមទៀត ដើម្បីទប់តម្លៃប្រេងដែលកើនឡើងចំពេលការស្ទុះងើបឡើងវិញនៃតម្រូវការ និងភាពតានតឹងភូមិសាស្ត្រនយោបាយ។

អគ្គលេខាធិការអង្គការ OPEC លោក Mohammad Sanusi Barkindo កាលពីថ្ងៃពុធ បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកលើមេដឹកនាំពិភពលោកដើម្បីគាំទ្រពហុភាគីនិយម ដើម្បីធានាលំហូរថាមពល "គ្មានការរារាំង ស្ថិរភាព និងសុវត្ថិភាព" ទៅកាន់ទីផ្សារពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង