Yearendyearend1140x150

ការផ្ទុះដ៏កក្រើកបានកើតឡើងនៅភាគខាងលិចទីក្រុង Lviv របស់អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ការផ្ទុះដ៏កក្រើកបានកើតឡើងនៅភាគខាងលិចទីក្រុង Lviv របស់អ៊ុយក្រែន ប្រភពរូប៖ ស៊ីស៊ីធីវី

អ៊ុយក្រែន៖ ការផ្ទុះដ៏ធំចំនួនបីត្រូវបានបន្លឺឡើងកាលពីល្ងាចថ្ងៃអង្គារក្នុងទីក្រុង Lviv ជាទីក្រុងមួយនៅភាគខាងលិចប្រទេសអ៊ុយក្រែន។

វីដេអូដែលថតដោយអ្នកយកព័ត៌មានទូរទស្សន៍កណ្តាលចិន (CCTV) បានបង្ហាញផ្សែងខ្មៅដ៏ក្រាស់ដែលហោះឡើងលើមេឃពីកន្លែងបំផ្ទុះពីរ។ ដោយគេឃើញរថយន្តសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យប្រញាប់ប្រញាល់ទៅកន្លែងផ្ទុះ។ វាជាលើកទីមួយហើយដែលទីក្រុងភាគខាងលិចអ៊ុយក្រែនត្រូវបានទទួលរងដោយការផ្ទុះបែបនេះក្នុងពេលតែមួយ។

អភិបាលក្រុង Andriy Sadovyi បាននិយាយថា ការផ្ទុះនេះ គឺបណ្តាលមកពីការវាយប្រហារដោយមីស៊ីល ដែលបានបំផ្លាញស្ថានីយថាមពលចំនួនបីនៅស្ថានីយ៍បូមទឹកចំនួនពីរ ហើយអាជ្ញាធរក្រុងកំពុងប្រើប្រាស់ប្រភពថាមពលបម្រុងដើម្បីផ្គត់ផ្គង់ទឹក។

ប្រជាជនក្នុងតំបន់ពីរនាក់ត្រូវបានគេរាយការណ៍ថាបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយអគារចំនួន ៦០ រួមទាំងឃ្លាំងត្រូវបានខូចខាតផងដែរ។

រដ្ឋបាលយោធារបស់ទីក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលចំនួនប្រាំមួយបានវាយប្រហារទីក្រុងពីសមុទ្រកាសព្យែន។ មីស៊ីលពីរគ្រាប់ត្រូវបានបាញ់ទម្លាក់ បីគ្រាប់ទៀតបាញ់ទៅលើស្ថានីយថាមពល ហើយគ្រាប់ទីប្រាំមួយបានវាយប្រហារតំបន់ Zakarpattia ភាគខាងលិចបំផុតរបស់អ៊ុយក្រែន។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការផ្ទុះក៏ត្រូវបានគេឮជុំវិញរដ្ឋធានីគៀវរបស់អ៊ុយក្រែនផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង