Yearendyearend1140x150

ក្រសួងបរិស្ថាននឹងប្រារព្ធទិវា«ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនា»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនាក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង” ។

ក្រសួងបរិស្ថានមានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង នឹងប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានទៅដល់សាធារណជន សិស្ស និស្សិត ជាពិសេសជំរុញចលនាគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។

កម្មវិធីនេះផ្តោតសំខាន់លើចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈ ក្នុងការចូលរួមធ្វើអនាម័យបរិស្ថាន ដែលនឹង ប្រព្រឹត្តទៅនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៧:០០-៩:០០នាទី នៅសួនច្បារនាគបាញ់ទឹក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ ៣ការពារ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង