
ណារ៉ាធីវ៉ាត៖ ប៉ូលិសបាននិយាយនៅថ្ងៃអង្គារនេះថា ថ្នាំញៀន នឹងអាវុធជាច្រើន គ្រឿងបន្លាស់កាំភ្លើង និងគ្រាប់រំសេវត្រូវបានរកឃើញក្នុងអំឡុងពេលឆែកឆេរផ្ទះមួយនៅក្នុងស្រុក Rangae នៃខេត្តព្រំដែនភាគខាងត្បូងនៃប្រទេសថៃ។ ប៉ូលិសបាននិយាយថា មន្រ្តីបានតាមដានព័ត៌មានដែលបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការស៊ើបការណ៍សម្ងាត់មួយ។
ក្រុមមន្ត្រីបានឆែកឆេរផ្ទះមួយខ្នងនៅ Buke Muning ភូមិ Moo 4 ក្នុងឃុំ Marubo Tok ដោយមានការបញ្ជាពីលោក Kittipong Ampan អធិការស្រុក Rangae ។ លោក Peerapol Wannaris អាយុ ៣៨ឆ្នាំ មកពីស្រុក Yingo នៃខេត្ត Narathiwat ត្រូវបានចាប់ខ្លួនពីបទលាក់គ្រឿងញៀន។ ការឆែកឆេររកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន ១៧០គ្រាប់ កាំភ្លើង AK-១០២ ១ដើម កាំភ្លើងវែង ៤ដើម កាំភ្លើងខ្លី ១១មម មួយដើម គ្រឿងបន្លាស់កាំភ្លើង M-16 និងគ្រាប់រំសេវជាច្រើនផងដែរ។
ជាមួយគ្នានេះដែរមន្រ្តីថៃនៅមូលដ្ឋានកំពុងបញ្ជូនសុំនុំរឿងទៅកាន់តុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕