
ភ្នំពេញ៖ វ៉ាក់សាំងកូវីដ ១៩ Pfizer ជិត២លានដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ជូនប្រទេសកម្ពុជា តាមរយៈយន្តការ COVAX បានមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី០៣ ឧសភានេះ។
សូមជម្រាបថា នៅក្នុងកម្មវិធីនៃការទទួលវ៉ាក់សាំងកូវីដ ១៩ Pfizerនេះ មានវត្តមាន លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អ្នកស្រី ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងអង្គការ UNICEF និងអង្គការសុខភាពពិភពលោក៕