Yearendyearend1140x150

អង់គ្លេសបន្តប្រកាសកញ្ចប់ជំនួយបន្ថែមដើម្បីឲ្យអ៊ុយក្រែនបន្តទប់ទល់នឹងរុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ជួបគ្នាកាលពី ខែមេសា ឆ្នាំ ២០២២

អង់គ្លេស៖នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson នឹងប្រកាសកញ្ចប់ជំនួយយោធាថ្មីបន្ថែមដែលមានទឹកប្រាក់រាប់លានផោនដល់អ៊ុយក្រែន ខណៈដែលប្រទេសនេះនៅតែបន្តប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី។ នេះបើយោងតាមកាសែត Downing Street បានចុះផ្សាយកាលពីយប់ថ្ងៃអាទិត្យ។

បើតាមមន្រ្តីអង់គ្លេសបានឲ្យដឹងថាលោក Johnson គឺជាមេដឹកនាំពិភពលោកដំបូងគេដែលថ្លែងទៅកាន់សភាអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហារយោធារបស់រុស្ស៊ីកាលពីខែកុម្ភៈ។ ក្នុងសុន្ទរកថាលោកបានសង្កត់ធ្ងន់ថាចក្រភពអង់គ្លេសមានមោទនភាពក្នុងចំណោមមិត្តរបស់អ៊ុយក្រែន ហើយអង់គ្លេសនឹងឈរជាមួយអ៊ុយដើម្បីផ្តល់ជំនួយដល់អ៊ុយក្រែនបន្ថែមទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានពីការិយាល័យនាយករដ្ឋមន្ត្រី ចនសុននឹងផ្តល់ព័ត៌មានលម្អិតអំពីកញ្ចប់ជំនួយដែលមានតម្លៃ ៣០០ លានផោន (ជិត ៣៧៦ លានដុល្លារ) "ដើម្បីគាំទ្រការការពារដែលកំពុងបន្តរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានខុសច្បាប់របស់រុស្ស៊ី" ។ ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយថា កញ្ចប់រួមបញ្ចូលឧបករណ៍សង្គ្រាមអេឡិចត្រូនិក ប្រព័ន្ធរ៉ាដាប្រឆាំង ឧបករណ៍បិទ GPS និងឧបករណ៍មើលឃើញពេលយប់រាប់ពាន់គ្រឿង។ ចក្រភពអង់គ្លេសក៏នឹងបំពេញសំណើរបស់រដ្ឋាភិបាលអ៊ុយក្រែនដោយបញ្ជូនរថយន្ត Toyota Land Cruisers ឯកទេស “ជាងមួយដប់គ្រឿង” ដើម្បីជួយការពារមន្ត្រីស៊ីវិលនៅអ៊ុយក្រែនភាគខាងកើត និងជម្លៀសជនស៊ីវិលពីតំបន់ជួរមុខ ព្រមទាំងប្រព័ន្ធ UAV ធ្ងន់ ។

ជាមួយគ្នានេះដែរកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានប្រាប់សមាជិកសភាថា ជំនួយយោធារបស់ចក្រភពអង់គ្លេស ដល់អ៊ុយក្រែន ទំនងជាកើនឡើងដល់ ៥០០ លានផោន ដោយបានលើសចំនួន ២០០ លានផោនរួចទៅហើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង