Cctimesw1140xh150cm copy

លោកស្រី រី ថានី ស្ថាបនិក“សិប្បកម្មនរាអង្គ”ប្តេជ្ញាថានឹងធ្វើឲ្យសិប្បកម្មមួយនេះរីកចម្រើន

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបស្តាំ៖ លោកស្រី រី ថានី ជាស្ថាបនិកនៃ “សិប្បកម្មនរាអង្គ”។

ភ្នំពេញ៖ ក្រោយពីបានប្រលូកនៅក្នុងពិភពលោកខាងក្រៅ ព្រមទាំងមើលឃើញពីតម្រូវការនៅក្នុងបរិបទសង្គមបរទេស លោកស្រី រី ថានី ជាស្ថាបនិកនៃ “សិប្បកម្មនរាអង្គ” បានសម្រេចចិត្តថាអ្នកស្រី នឹងធ្វើឲ្យវិស័យសិប្បកម្មមួយនេះមានភាពរីកចម្រើន នៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាស្ដីអំពី តួនាទីសិប្បកម្មក្នុងការរចនាផ្នែកខាង លោកស្រី រី ថានី ជាវាគ្មិនក្នុងកម្មវិធីនេះ លោកស្រីបានលើកទឹកចិត្តរួមជាមួយនឹងការបង្ហាញពីសម្មិតផលដែលបានមកពីការខិតខំប្រឹងប្រែងរបស់លោកស្រីកន្លងមក ដើម្បីយកមកចែកជូនដល់សិស្សនិស្សិត និងយុវជនជំនាន់ក្រោយទទួលបានជាចំណេះដឹង បទពិសោធន៍ ក៏ដូចជាអាចយកសិក្សារៀនសូត្របន្ត។

លោកស្រី រី ថានី បានលើកឡើងថា គោលបំណងរបស់លោកស្រីគឺ បំផុសគំនិតឲ្យក្លាយជាសេចក្ដីប្រាថ្នា” បានពញ្ញាក់ស្មារតីរបស់ អ្នកចូលរួមឲ្យមានកម្លាំងចិត្តក្នុងដំណើរឈានទៅរកក្ដីស្រមៃរបស់ខ្លួន។ លើសពីនេះអ្នកស្រីក៏បានបន្ថែមទៀតថា “គ្មានជំនាញអ្វីល្អជាងជំនាញដែលយើងមានស្រឡាញ់ឡើយ ដូចនេះចូលអ្នកយកវាមកប្រើប្រាស់ឲ្យអស់ពីសមត្ថភាព” ។

សូមជម្រាបថា សាកលវិទ្យាល័យខេមតិច នៅថ្ងៃទី៣០មេសាកន្លងទៅនេះ បានរៀបចំឲ្យមានសិក្ខាសាលាស្ដីអំពី តួនាទីសិប្បកម្មក្នុងការរចនាផ្នែកខាងក្នុង ដែលមានអ្នកស្រី រី ថានី ជាវាគ្មិន។ គោលបំណងនៃការបង្កើតឲ្យមាននៅកម្មវិធីនេះរួមមានដូចខាងក្រោម៖ ១.បំផុសគំនិត ឲ្យមានការផ្ដួចផ្ដើមអាជីវកម្មសិប្បកម្មនៅប្រទេសកម្ពុជា ២.កាត់បន្ថយការនាំចូលសិប្បកម្មក្រៅស្រុក ៣. លើកទឹកចិត្តឲ្យយុវជនមានសេចក្ដីក្លាហានក្នុងការនិយាយ និងបង្ហាញពីទេព្យកោស្យលរបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង