Cctime 6monthsfree desktop
Cc times  web banner kh (2)

ពលរដ្ឋខ្មែរ២នាក់ក្លែងខ្លួនជាព្រះសង្ឃត្រូវបានប៉ូលីសថៃចាប់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប៉ូលិស​អន្តោប្រវេសន៍​បាន​ឃាត់ខ្លួន​ជនជាតិ​ខ្មែរ​ពីរ​នាក់​ដែល​ក្លែង​ខ្លួន​ជា​ព្រះសង្ឃ​នៅ​ស្រុក Muang ខេត្ត សាមុតប្រាកាន កាលពី​ថ្ងៃ​សៅរ៍​

សាមុតប្រាកានថៃ៖ ជនជាតិខ្មែរ២នាក់ ដែលក្លែងខ្លួនជាព្រះសង្ឃ ត្រូវបាននគរបាលអន្តោប្រវេសន៍ថៃ ចាប់ខ្លួន និងចោទប្រកាន់ពីបទចូលខុសច្បាប់ នៅស្រុកមឿងប្រទេសថៃ កាលពីថ្ងៃសៅរ៍។ បើយោងតាមកាសែតថៃបាងកកប៉ុស៌្តិបានចុះផ្សាយ។

បើតាមលោក Pol Col Parinya Klinkeson មេប៉ូលីសអន្តោប្រវេសន៍ សាមុតប្រាកាន បាននិយាយថា ប៉ូលីសដែលទទួលព័ត៌មានពីអ្នកស្រុកបានឆ្មក់ចូលផ្ទះឈើមួយកន្លែងនៅខាងក្រោយផ្សារ Siwa នៅលើផ្លូវ Phuttharaksa ក្នុង Tambon Thai Ban Bai ប៉ូលីសថៃបានចាប់ខ្លួនបុរសពីរនាក់នៅទីនោះ។ លោកបន្តថា "ព្រះសង្ឃ" ត្រូវបានស្គាល់អត្តសញ្ញាណត្រឹមតែឈ្មោះ ជី ណា អាយុ ៣០ ឆ្នាំ និង រ័ត្ន អាយុ ២៧ ឆ្នាំតែប៉ុណ្ណោះ។ ដោយរកឃើញនៅក្នុងកាន់កាប់មានក្រដាសប្រាក់ ២០ បាត និង ១០០បាត សរុបប្រហែល ១,០០០ បាត ដែលពួកគេបានប្រមូលពីអ្នកស្រុក។ គេបានរកឃើញផងដែរនូវអាវព្រះវស្សា និងវត្ថុជាច្រើនទៀតដែលព្រះសង្ឃប្រើប្រាស់ដើម្បីបោកប្រាស់យកលុយពីប្រជាជន។

ជាមួយគ្នានេះដែរ អ្នកទាំងពីរបានសារភាពថា ពួកគេស្ថិតក្នុងចំណោមជនជាតិខ្មែរផ្សេងទៀតដែលបានលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដោយបន្លំខ្លួនជាព្រះសង្ឃ ពួកគេបានធ្វើដំណើរតាមរថយន្តក្រុងទៅកាន់ខេត្តសាមុតប្រាកាន ហើយបានទៅដាច់ដោយឡែកជាក្រុមទៅកាន់តំបន់ផ្សេងៗ ដោយពួកគេបានសង់ខ្ទមបណ្ដោះអាសន្ននៅក្នុងព្រៃដើម្បីស្នាក់នៅពេលយប់ពេលថ្ងៃពួកគេចេញទៅប្រមូលទាន។

ទន្ទឹមនឹងនេះ អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទចូលខុសច្បាប់ ហើយនឹងត្រូវនិរទេសបន្ទាប់ពីនីតិវិធីច្បាប់ខណៈដែរប៉ូលីសថៃកំពុងស្វែងរកព្រះសង្ឃខ្មែរក្លែងក្លាយផ្សេងទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង