Cctimesw1140xh150cm copy

ក្រុងសៀងហៃមើលឃើញការធ្លាក់ចុះនៃករណីឆ្លង ខណៈការធ្វើតេស្តនៅតែបន្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ក្រុងសៀងហៃមើលឃើញការធ្លាក់ចុះនៃករណីឆ្លង ខណៈការធ្វើតេស្តនៅតែបន្ត ប្រភពរូប៖​ស៊ីស៊ីធីវី

សៀងហៃ៖ គណៈកម្មការសុខភាពក្រុងបាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងសៀងហៃកំពុងមើលឃើញលទ្ធផលវិជ្ជមានតិចជាងមុន នៅក្នុងការធ្វើតេស្តអាស៊ីតនុយក្លេអ៊ិកនិងការរកធ្វើតេស្តអង់ទីហ្សែន។

យោងតាមគណៈកម្មាការអ្នកជំងឺសរុបចំនួន ៣,០៣៥ នាក់ត្រូវបានរំសាយចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីជំងឺនេះកាលពីថ្ងៃសៅរ៍ហើយករណីគ្មានរោគសញ្ញាចំនួន ១៦,០២១ ត្រូវបាន ចេញពីការសង្កេតផ្នែកវេជ្ជសាស្ត្រ។

កុមារ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានកូវីដ១៩ ធ្ងន់ធ្ងរនៅទីក្រុងសៀងហៃ បានជាសះស្បើយ ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃសៅរ៍។

ទីក្រុងសៀងហៃ បាននឹងកំពុងបង្កើនចំនួនមន្ទីរពេទ្យ ដែលត្រូវបានកំណត់ ដើម្បីព្យាបាលកុមារដែលឆ្លងវីរុសនេះ ចាប់តាំងពីការផ្ទុះឡើងនៃការឆ្លងចុងក្រោយបង្អស់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង