
ភ្នំពេញ៖ ស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា ថ្ងៃទី០២ ឧសភា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដើម្បីអញ្ជើញអ្នកសារព័ត៌មាន ចូលរួមយកព័ត៌មាន នៃការមកដល់នៃវ៉ាក់សាំងកូវីដ ១៩ Pfizer នាថ្ងៃអង្គារ ទី ៣ ឧសភា វេលាម៉ោង ៦:៤៥ ព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចំណតពិសេស។
វ៉ាក់សាំងកូវីដ ១៩ Pfizer ចំនួនប្រហែល ២ លានដូស ជាជំនួយរបស់សហរដ្ឋអាមេរិក ផ្តល់ជូនប្រទេសកម្ពុជា តាមរយៈយន្តការ COVAX នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី ៣ ឧសភា ស្អែកនេះ។
សម្រាប់អ្នកសារព័ត៌មានដែលមានបំណងចូលយកព័ត៌មានក្នុងពិធីនេះ សូមចុះឈ្មោះជាមួយផ្នែកកិច្ចការសាធារណៈ របស់ស្ថានទូត តាមរយៈលេខទូរសព្ទ ០២៣ ៧២៨ ២៥៨ ឬអ៊ីម៉េលមក [email protected] និង [email protected] ត្រឹមល្ងាចថ្ងៃចន្ទ ទី ២ ខែឧសភា ឆ្នាំ ២០២២៕