Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

សាលារៀនជីវិតថ្មី នឹងធ្វើកម្មវិធីសប្បុរសធម៌នៅថ្ងៃទី២៣ឧសភា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សាលារៀនជីវិតថ្មីថ្ងៃទី២៧ មេសា បានចេញសេចក្ដីជូនដំណឹងថា នឹងធ្វើកម្មវិធីសប្បុរសធម៌សាលារៀនជីវិតថ្មី នៅថ្ងៃទី២៣ ឧសភា នៅតំបន់ចាក់សម្រាមក្បែរបឹងជើងឯក ចាប់ពីម៉ោង៩ ដល់ម៉ោង១១ ព្រឹក។ កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងដើម្បីជួយដល់ក្មេងៗ ដែលខ្វះខាត។

សម្ភារៈដែលជាតម្រូវការសម្រាប់កម្មវិធីសប្បុរសធម៌នេះ មានសម្ភារៈសិក្សា និងថវិការសម្រាប់ទិញគ្រឿងឧបភោគ បរិភោគ ដូចជាអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកសុទ្ធជាដើម ដើម្បីជួយដល់ក្មេងជាង ១១០នាក់ ដែលខ្វះខាត។

តាមរយៈការជូនដំណឹងនេះ សប្បុរសជនដែលមានបំណងបរិច្ចាគនូវសម្ភារៈផ្សេងៗ ក៏ដូចជាថវិការ សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ 092 311 911/096 6311 911 ។

គួរបញ្ជាក់ថា កម្មវិធីសប្បុរសធម៌នេះ សិស្សានុសិស្សនៃសាលារៀនជីវិតថ្មី កំពុងតែធ្វើការបរិច្ចាគនៅថវិការផ្ទាល់ខ្លួនចំនួន ៥០០៛ ជារៀងរាល់ថ្ងៃ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង