Smart saver cctime web bannertif

ប៉ូលីសថៃរកឃើញគ្រឿងញៀន២២០គីឡូក្រាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប៉ូលិស​ពិនិត្យ​រថយន្ត​ដឹក​បន្លែ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤១ ក្នុង​ស្រុក​ថាចាន់ ខេត្ត​ស៊ូរ៉ាត់​ថានី កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍

ស៊ូរ៉ាត់ថានី៖ ប៉ូលិសថៃបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទឹកកក ២២០គីឡូក្រាម លាក់ទុកនៅលើរថយន្តភីកអាប់ ដែលក្រឡាប់នៅស្រុកថាចាន់ កាលពីយប់ថ្ងៃព្រហស្បតិ៍។

បើតាមមន្រ្តីថៃបានឲ្យដឹងថារថយន្តម៉ាក Isuzu ពណ៌ស ពាក់ស្លាកលេខ ខេត្តសុងក្លា បានក្រឡាប់ផ្ងារជើង លើកំណាត់ផ្លូវលេខ៤១ ខាងត្បូង ស្ថិតក្នុងក្នុងស្រុកថាចាន់ ខេត្តស៊ូរ៉ាតថានី ដោយមានផ្ទុកស្ពៃក្តោបពេញឡាន។ សាក្សីនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា អ្នកបើកបររថយន្ត និងអ្នករួមដំណើរម្នាក់ បានរត់គេចខ្លួនភ្លាមៗ ក្រោយពីឡានបានក្រឡាប់។

យ៉ាងណាមិញពេលទៅដល់កន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញបាវចំនួន៩ នៅក្រោមថង់ស្ពៃក្តោប ផ្ទុកនូវសារធាតុញៀនប្រភេទមេតំហ្វេតាមីន(Crystal) ចំនួន២២០កញ្ចប់ ទម្ងន់សរុប២២០គីឡូក្រាម។ កញ្ចប់នីមួយៗមាននិមិត្តសញ្ញា "Guanyinwang" និងការពិពណ៌នាដែលបង្ហាញពីខ្លឹមសារថា "តែចិនចម្រាញ់"៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង