Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងកសិកម្មប្រាប់ម្ចាស់ចម្ការមៀន រួសរាន់ដាក់ពាក្យស្នើសុំនាំចេញទៅចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំុពេញ៖ ក្រសួងកសិកម្មកម្ពុជា តាមរយៈអគ្គនាយកដ្ឋានកសិកម្ម បានជូនដំណឹងប្រាប់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់នាំចេញផ្លែមៀនស្រស់ ទៅកាន់ទីផ្សារប្រទេសចិន សូមឲ្យរួសរាន់ ដាក់ពាក្យស្នលសុំចុះបញ្ជីសម្រាប់នាំចេញទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានកសិកម្ម។

តាមរយៈសេចក្តីជូនដំណឹងថ្មីៗនេះ អគ្គនាយកដ្ឋានសូមអំពាវនាវជាថ្មី ម្តងទៀត ដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់ រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីបន្តនីតិវិធីពាក់ព័ន្ធ ជាមួយអគ្គរដ្ឋបាលគយចិន ឆ្ពោះទៅដំណើរការនាំចេញ ក្នុងរដូវប្រមូលផលខាងមុខនេះ។

បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំរួចរាល់ អគ្គនាយកដ្ឋានកសិម្មនឹងចាត់មន្ត្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេស ដូចមានចែង ក្នុងពិធីសារ ហើយអគ្គនាយកដ្ឋានកសិកម្ម នឹងបញ្ជូនបញ្ជីឈ្មោះចម្ការនិងរោងចក្រវេចខ្ចប់ផ្លែមៀន ទៅកាន់ភាគីចិន ដើម្បីពិនិត្យនិងវាយម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញ។

សម្រាប់ព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងដំណើរការចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀន សូមសាធារណជន ទាក់ទងមកអគ្គនាយកដ្ឋានកសិកម្ម ដែលជាអង្គភាពជំនាញមានសមត្ថកិច្ចជាតិ ទទួលបន្ទយកលើការងារពាក់ព័ន្ធ នឹងការចរចាបើកទីផ្សារកសិផល (រុក្ខជាតិនិងផលិតផលរុក្ខាជាតិ) ទីកាន់ប្រទេសនាននា រួមទាំងប្រទេសចិនផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង