
ប៉េកាំង៖ អ្នកជំនាញផ្នែករោគរាតត្បាតចិនឈានមុខគេលោក Zhang Boli បានបង្ហាញពីតួនាទីរបស់ឱសថបុរាណចិន (TCM) ក្នុងការព្យាបាលកូវីដ១៩ ពីមានរោគសញ្ញាទៅគ្មានរោគសញ្ញានឹងពីធ្ងន់ធ្ងរក្លាយជាធូស្រាល។
លោក Zhang ដែលជាអ្នកសិក្សានៅបណ្ឌិត្យសភាវិស្វកម្មចិនបានកត់សម្គាល់ថា វិធីសាស្រ្តសូន្យ-កូវីដ ថាមវន្តមិនមានន័យថាការពារករណីណាមួយពីការកើតឡើងនោះទេ ដោយបន្ថែមថាខ្លឹមសាររបស់វាគឺការរកឃើញដំបូង និងវិធានការឆ្លើយតបរហ័សដើម្បីបញ្ឈប់ការរីករាលដាលជាបន្តបន្ទាប់នៃមេរោគនៅក្នុងសហគមន៍។ លោក Zhang បន្តថា ជាមួយនឹងដង់ស៊ីតេប្រជាជន និងរចនាសម្ព័ន្ធរបស់ប្រទេសចិន ការបន្ធូរបន្ថយវិធានការគ្រប់គ្រងនឹងនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ ដូចជាការរីករាលដាលនៃមេរោគក្នុងទ្រង់ទ្រាយធំ និងករណីធ្ងន់ធ្ងរ និងការស្លាប់មួយចំនួនធំ។
ដោយឡែកបើនិយាយអំពីតួនាទីរបស់ TCM ក្នុងការព្យាបាលករណី asymptomatic និងស្រាល លោក Zhang បាននិយាយថា អន្តរាគមន៍របស់ថ្នាំកូវីដ១៩ TCM បានបង្ហាញឱ្យឃើញប្រសិទ្ធភាពក្នុងការកាត់បន្ថយអត្រានៃករណី asymptomatic និងស្រាលដែលប្រែទៅជាធ្ងន់ធ្ងរ និងកាត់បន្ថយពេលវេលាព្យាបាល។ មេរោគបំរែបំរួល អូមីក្រុង ដែលរីករាលដាលយ៉ាងឆាប់រហ័ស និងអាចលាក់បាំងបានយ៉ាងរឹងមាំ បានក្លាយជាប្រភេទជំងឺរាតត្បាតដ៏សំខាន់នៅលើពិភពលោកក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ។ ថ្មីៗនេះ ប្រទេសចិនបានឃើញការឆ្លងមេរោគចង្កោមរីករាលដាលយ៉ាងទូលំទូលាយ និងកើតឡើងជាញឹកញាប់នៅក្នុងតំបន់ជាច្រើន៕