Cctime 6monthsfree desktop
Cc times  web banner kh (2)

អត្តពលិកកម្ពុជា៥៦០នាក់បញ្ជូនទៅប្រកួតនៅវៀតណាម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សម្ដេច ហ៊ុន នៅថ្ងៃទី២៨ ខែមេសា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។

កីឡាករ កីឡាការិនី និងអត្តពលិករបស់កម្ពុជា ចំនួន៥៦០នាក់ ត្រូវបានរៀបចំជ្រើសរើសដោយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិលើស្មារតីតម្លាភាព និងកម្រិតគុណផលកីឡាខ្ពស់ជាងគេ ដើម្បីទៅប្រកួតកីឡាស៊ីហ្គេមនេះ។

ការប្រកួត SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានរៀបចំប្រភេទកីឡាចំនួន ៤០ប្រភេទ និង ៥២៦វិញ្ញាសាប្រកួត។ ប្រទេសដែលបានចុះឈ្មោះចូលរួមប្រកួតជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍មានចំនួន ១១ប្រទេស។

គួរបញ្ជាក់ថា ប្រទេសទាំង១១នោះ មានប្រទេស វៀតណាម កម្ពុជា ឡាវ ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ថៃ មីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលមានចំនួនកីឡាករ-កីឡាការិនីសរុប ៧ ១១៥នាក់៕



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: SEA Game SEA Game លោកទី៣១
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង