
ហូជីមិញ៖ ភ្លៀងត្រូវបានគេរំពឹងថានឹងធ្លាក់មកលើតំបន់ទាំងបីនៃភាគខាងជើង កណ្តាល និងភាគខាងត្បូងប្រទេសវៀតណាមក្នុងអំឡុងពេលថ្ងៃបង្រួបបង្រួមជាតិ និងថ្ងៃឈប់សម្រាកនៃទិវាពលកម្មនៅចុងសប្តាហ៍នេះ។
លោក Tran Hong Thai ប្រធានរដ្ឋបាលឧតុនិយម និងជលសាស្ត្រវៀតណាមបានប្រាប់កិច្ចប្រជុំស្តីពីការការពារគ្រោះមហន្តរាយធម្មជាតិនៅទីក្រុងហាណូយថា តំបន់មួយចំនួនមានហានិភ័យខ្ពស់ក្នុងការទទួលរងភ្លៀងធ្លាក់ខ្លាំងដោយសារតែឥទ្ធិពលនៃខ្យល់បក់ខ្លាំងនៅកម្ពស់ ១,៥០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ លោកបានបន្ថែមថា ព្យុះស៊ីក្លូនត្រូពិច គួរតែត្រូវបានគេរំពឹងថានឹងបង្កើតនៅសមុទ្រចិនខាងត្បូង។
យោងតាមរដ្ឋបាលបានឲ្យដឹងថាព្យុះចំនួនយ៉ាងតិច ១០-១២ អាចកើតឡើងនៅសមុទ្រខាងកើតក្នុងឆ្នាំនេះ ដោយព្យុះប្រហែលពាក់កណ្តាលរំពឹងថានឹងជះឥទ្ធិពលមកលើប្រទេសវៀតណាមដីគោក។
សូមបញ្ជាក់ថាព្យុះស៊ីក្លូនអាចនឹងវាយប្រហារវៀតណាម នាថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ១ ឧសភា ខាងមុខនេះ៕