ចិន៖ ក្រុមហ៊ុន Hellobike កាលពីខែកុម្ភៈ បានផ្ដល់ជំនួយកង់ ១០០០គ្រឿង ដល់សិស្សរស់នៅតំបន់ដាច់ស្រយាលនៅកម្ពុជា ដើម្បីជួយដល់ការធ្វើដំណើរទៅសាលារៀន។កង់ទាំងនោះត្រូវបានបរិច្ចាគទៅកាន់សាលាចំនួន៦៧ ដោយផ្អែកទៅលើចម្ងាយនៃការធ្វើដំណើររបស់សិស្សានុសិស្ស។
លោក Wang Bing អ្នកគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន Hellobike បាននិយាយថា «កង់ចំនួន ១០០០គ្រឿងបានមកពីទីក្រុង Guangzhou និងមានស្ថានភាពល្អ។ យើងបានដកសោឆ្លាតវៃចេញពីកង់ទាំងនេះ និងជួសជុលជាមូលដ្ឋាន មុនពេលដឹកជញ្ជូន» ។
សិស្សានុសិស្សនៅជនបទនៃប្រទេសកម្ពុជាជាធម្មតាធ្វើដំណើរដោយថ្មើរជើងទៅសាលារៀន ហើយពួកគេខ្លះត្រូវចាប់ផ្តើមធ្វើដំណើរមួយម៉ោងរៀងរាល់ព្រឹក។ ការទិញកង់ឲ្យកូន គឺមិនអាចទិញបានសម្រាប់គ្រួសារ ដែលមានប្រាក់ចំណូលទាបទេ ព្រោះវានឹងចំណាយប្រាក់ចំណូលជិត ០២ខែ ដើម្បីទិញកង់មួយតម្លៃប្រហែល ៦០ដុល្លារ។
បន្ទាប់ពីទទួលបានកង់ សិស្សានុសិស្សទទួលបានការអប់រំកាន់តែងាយស្រួល ដែលជាការបំបែកវដ្តនៃភាពក្រីក្រ។
អ្នកស្រុកម្នាក់បាននិយាយថា ៖ «វានឹង ជាការខ្ជះខ្ជាយ ប្រសិនបើកង់ ដែលឈប់ប្រើត្រូវបោះចោល យ៉ាងហោចណាស់ វាអាចជួយសិស្សឱ្យទៅសាលាបានលឿន» ។
