Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ក្មេងជំទង់៦នាក់ត្រូវបានប៉ូលីសវៀតណាមឃាត់ខ្លួនពីបទ«ជួញដូរអនីតិជន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហូជីមិញ៖ មនុស្សប្រាំមួយនាក់នៅទីក្រុងហាណូយកំពុងត្រូវបានស៊ើបអង្កេតពីបទលក់ក្មេងស្រីដែលងាយរងគ្រោះទៅកន្លែងម៉ាស្សា និងហាងខារ៉ាអូខេ។

បើតាមមន្រ្តីវៀតណាមបានឲ្យដឹងថាជនសង្ស័យឈ្មោះ Tran Van Huy អាយុ ១៩ ឆ្នាំ មេក្លោង Hoang Van Cuong អាយុ ២៣ ឆ្នាំ Bui Viet Trung អាយុ ២៥ ឆ្នាំ និង Vu Hong Quan លោក Dinh Thanh Tuong និង Duong Tuan Cuong អាយុ ២០ ឆ្នាំទាំងអស់កំពុងត្រូវបានស៊ើបអង្កេតពីបទ "ជួញដូរមនុស្សក្រោម ១៦ ឆ្នាំ" ។ក្រុមនេះបានល្បួងក្មេងស្រីក្មេងៗដែលបោះបង់ការសិក្សាអំឡុងពេលជំងឺរាតត្បាត កូវីដ១៩តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានបោកបញ្ឆោតពួកគេជាមួយនឹងការផ្តល់ការងារ។ ថ្មីៗនេះ ក្មេងស្រីពីរនាក់ដែលមានអាយុ ១៤ និង ១៦ ឆ្នាំត្រូវបានក្រុមផ្តល់ "ការងារដែលមានប្រាក់ខែខ្ពស់" ប៉ុន្តែត្រូវបានឃុំខ្លួននៅឯអគារផ្ទះល្វែងក្នុងសួនឧស្សាហកម្ម Que Vo នៃ Bac Ninh ដែលមានព្រំប្រទល់ទីក្រុងហាណូយ ដើម្បីបន្តបញ្ជូនខ្លួនពួកក្មេងៗលក់បន្ត។

ដោយឡែកប៉ុន្មានថ្ងៃក្រោយមក Tran Van Huy បានលក់ក្មេងស្រីទាំងពីរទៅខារ៉ាអូខេ និងម៉ាស្សានៅហាណូយ និងនីញប៊ិញ។ ក្មេងស្រីទាំងនោះត្រូវបានបង្ខំឱ្យធ្វើការជាអ្នករត់តុនៅកន្លែងផ្តល់សេវា។ Tran Van Huy បាននិយាយថា ក្រុមនេះអាចទទួលបានលុយចន្លោះពី ៤ លានដុងទៅ ៦ លានដុង (១៧៤-២៦១ ដុល្លារ)) សម្រាប់មនុស្សម្នាក់ៗដែលបានលក់។ ពួកគេប្រតិបត្តិការនៅ Bac Giang, Ninh Binh និងហាណូយ។

ទន្ទឹមនឹងនេះក្រុមពួកលក់ក្មេងនេះកំពុងស្ថិតក្នុងការសាកសួរនឹងបន្តសុំណុំរឿងនៅតុលាការ សាលក្រមចេញសេចក្តីកាត់ទោសយ៉ាងណាពុំទាន់មានបញ្ជាក់នៅឡើយទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង