Cctimesw1140xh150cm copy

សិស្សជាង៤០០នាក់ទទួលបានការតម្រង់ទិសលើជំនាញ«វិទ្យាសាស្ត្រ បច្ចេកវិទ្យា»

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សិស្សានុសិស្ស៤០០នាក់មកពីសាលាចំនួន៤ក្នុងខេត្តកំពតចូលរួមកម្មវិធីស្វែងយល់ពីជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅកាត់ខ្លីថា«ស្ទែម» នៅថ្ងៃទី ២២ មេសា ឆ្នាំ២០២២។

កំពត៖សិស្សានុសិស្សប្រមាណជាង ៤០០នាក់ មកពីសាលាចំនួន៤ក្នុងខេត្តកំពត នៅថ្ងៃទី ២២ មេសា ទទួលបានការណែនាំតម្រង់ទិសពីអ្នកជំនាញឱ្យយល់ដឹងពីជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅកាត់ខ្លីថា«ស្ទេម»។ កម្មវិធីនេះរៀបចំដោយ វិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។

ការសិក្សាជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ឬហៅថា«ស្ទេម» គឺនៅមានចំនួនតិចតួចនៅឡើងក្នុងប្រទេសកម្ពុជាដែលបញ្ហានេះបង្កឱ្យកម្ពុជាប្រឈមនឹងកង្វះខាតកម្លាំងជំនាញលើទីផ្សារការងារ ហើយបង្ខំចិត្តនាំយកអ្នកជំនាញពីក្រៅប្រទេស។នេះការលើកឡើងរបស់លោក ខៀវ វិជ្ជានន្ទ អគ្គនាយករង វិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ថ្លែងក្នុងកម្មវិធីធ្វើបទបង្ហាញជូនដល់សិស្សានុសិស្ស។

បើតាមលោក ខៀវ វិជ្ជានន្ទ បញ្ហាកង្វះខាតសិស្សរៀនជំនាញស្ទែមអាចកើតឡើងដោយសារសិស្សានុសិស្សនៅកម្ពុជាមួយចំនួនធំចាប់យកជំនាញសិក្សាសង្គមច្រើនជាវិជ្ជាសាស្ត្រ ព្រោះសិក្សាសង្គមងាយស្រួលប្រឡងជាប់ជាងផ្នែកវិទ្យាសាស្ត្រ។ម្យ៉ាងវិញទៀតនៅកម្ពុជាមានគ្រូបង្ហាត់បង្រៀនជំនាញស្ទែមតិចតួចនាំឱ្យសង្គមកម្ពុជាមិនសូវចាប់អារម្មណ៍លើជំនាញនេះ។

ខាងឆ្វេងគេបង្ហស់ គឺលោក មត សុមឿន អ្នកសម្របសម្រួលផ្នែកសិក្សាធិការនៃសាកលវិទ្យាល័យខេមតិច

សាកលវិទ្យាល័យខេមតិច បានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ តាំងបង្ហាញពីមុខវិជ្ជា«ស្ទែម»ជូនដល់សិស្សដែលចូលរួមសិក្ខាសាលា។លោក មត សុមឿន អ្នកសម្របសម្រួលផ្នែកសិក្សាធិការនៃសាកលវិទ្យាល័យខេមតិច បានថ្លែងថា សាកលវិទ្យាល័យខេមតិច ផ្តោតលើការបង្រៀននិស្សិតលើជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ហើយការផ្តោតសំខាន់លើជំនាញនេះ ក្នុងគោលដៅបំពេញបន្ថែមលើទីផ្សារការងារកម្ពុជាដែលកំពុងខ្វះខាត និង ស្របតាមអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។

សកម្មភាពសិស្សានុសិស្សរៀនពីការពិសោធន៍

គួរបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបានដាក់ទិសដៅក្នុងការលើកស្ទួយវិស័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីតម្រូវការទីផ្សារការងារកម្ពុជាក្នុងពេលបច្ចុប្បន្ន និងទៅអនាគត និយាយជារួម។យោងតាមរបាយការណ៍នៃការស្រាវជ្រាវបានរកឃើញថា និស្សិតជាច្រើនពាន់នាក់ដែលបានបញ្ចប់ការសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានាទាំងនៅក្នុង និងក្រៅប្រទេស ប៉ុន្តែមាននិស្សិតចំនួនតិចតួចណាស់បានជ្រើសរើសយកមុខជំនាញស្ទេមដែលជាជំនាញមួយកម្ពុជាកំពុងជួបបញ្ហាកង្វះខាតបុគ្គលិកជំនាញដែលទាមទារឱ្យមានការចូលរួមដោះស្រាយជាមួយគ្នាជាចាំបាច់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង