Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Cct 01
Hi hotpot
Canadia app new

សាកលវិទ្យាល័យខេមតិចរៀបចំកម្មវិធីដាំ«កូនឈើ»៦៧៩ដើមជុំវិញបរិវេណនៅថ្ងៃនេះ

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា​(CamTech) នៅថ្ងៃទី២៣មេសានេះ បានរៀបចំកម្មវិធីដាំកូនឈើសរុបចំនួន៦៧៩ដើមនៅជុំវិញបរិវេណនៅសាលា។​ កម្មវិធីនាព្រឹកនេះ មានការចូលរួមពីសំណាក់ដៃគូសហការ គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ​ សាស្រ្តាចារ្យ សិស្សនិស្សិត បុគ្គលិក បានចូលរួមសកម្មភាពដាំដើមឈើផងដែរ។

ក្នុងនោះ ប្រភេទ និងចំនួនកូនឈើ​ដាំ​មានរៀបរាប់ដូចខាងក្រោម​ កូនឈើគ្រញ៉ូង ២៥ ដើម​ កូនឈើបេង ២៥ដើម កូនឈើកកោះ ២៥ដើម    កូនឈើនាងនួន ២៥ដើម កូនឈើច្រេស ២៥ដើម   កូនឈើទាល ២៥ដើម កូនឈើសាគូរ៉ា ៣២ដើម   កូនឈើលឿងរាជ ២៥ដើម កូនផ្កាក្ងោកធំ ១៥ដើម     កូនឈើអូញម៉ូញ ២០ដើម  កូនឈើដើមគីរី ២០ដើម    កូនផ្កាត្របែកព្រៃ ១៧ដើម កូនផ្កាភូម៉ាល័យ ២០០ដើម    កូនផ្កាស្បៃរឿង ២០០ដើម។

លោក ឃៀង សុធី ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា បានថ្លែងក្នុងពិធីបើកកម្មវិធីដាំកូនឈើនៅថ្ងៃនេះថា បរិស្ថានពិតជាមានសារៈសំខាន់សម្រាប់ភពផែនដីដែលយើងកំពុងតែរស់នៅនេះ។​ ដូច្នេះបរិស្ថានត្រូវតែទទួលបានការការពារ និងយកចិត្តទុកដាក់ពីយើងទាំងអស់គ្នា ហើយតាមរយៈការដាំដើមឈើនេះ សង្ឃឹមថានឹងជួយការពារបរិស្ថានយើងឲ្យបានល្អប្រសើរឡើងវិញ។

យុវជន សំរិទ្ធ រតនៈ ជានិស្សិតឆ្នាំទី១ សិក្សាជំនាញសា្ថបត្យកម្ម នៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា។ យុវជនរូបនេះបានបង្ហាញពីចំណាប់អារម្មណ៍សប្បាយរីករាយពេលបានចូលរួមសកម្មភាពដាំកូនឈើនៅថ្ងៃនេះ ព្រោះដើមឈើពិតជាបានផ្តល់ជាប្រយោជន៍យ៉ាងច្រើនដល់មនុស្ស ហើយកម្មវិធីនេះក៏បានបណ្តុះគំនិតឲ្យនិស្សិតចេះស្រឡាញ់បរិស្ថាន និងខិតខំថែរក្សាដល់កូនចៅជំនាន់ក្រោយ។

យុវតី ផារី ជានិស្សិតឆ្នាំទី១ សិក្សាជំនាញសា្ថបត្យកម្ម នៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា។ យុវតីរូបនេះក៏បានចូលរួមសកម្មភាពដាំកូនឈើ។ យុវតី ផារី បានសម្តែងអារម្មណ៍សប្បាយរីករាយពេលដែលបានចូលរួមដាំដើមឈើនៅសាលារបស់ខ្លួន។ យុវតីរូបនេះយល់ថា ការដាំដើមឈើបានផ្តល់នូវសារៈសំខាន់ជាច្រើនដូចជា ការដាំដើមឈើច្រើននឹងផ្តល់ម្លប់ និងទទួលបានខ្យល់អាកាសបរិសុទ្ធនៅក្នុងបរិវេណសាលារបស់ខ្លួន។ ជាមួយគ្នានេះ យុវតី ផារី បានលើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេសយុវជនបន្តការការពារ និងដាំដើមឈើបន្ថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង