Cctime 6monthsfree desktop
Cc times  web banner kh (2)

អាគារខុនដូរWealth Mansionផ្តល់នូវសេវាកម្មរស់នៅបែបអភិជនបញ្ចប់ការសាងសង់គ្រោងអគារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញៈ អាគារខុនដូរ «Wealth Mansion» កម្ពស់១៦៦ម៉ែត្រ សរុប៤៥ជាន់ នៅតាមដងទន្លេសាប ដែលផ្តល់នូវសេវាកម្ម ការរស់នៅបែបអភិជន ក្នុងខណ្ឌជ្រោយចង្វារ បានប្រារព្ធកម្មវិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោងប្រកបដោយជោគជ័យ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ។

លោកលី ជីកស៊ី នាយកផ្នែកទីផ្សារនៃ Wealth Mansion បានឲ្យដឹងថា ការសាងសង់បញ្ចប់ជាន់ដំបូលអគារ នៃគម្រោង Wealth Mansion ប្រកបដោយជោគជ័យ។ ការលំបាកដ៏ធំក្នុងអំឡុងពេលនេះ គឺការផ្ទុកឡើងនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០។

លោក លី ជីកស៊ី បានឲ្យដឹងទៀតថា សកម្មភាពជាច្រើន នៅក្នុងទីក្រុងត្រូវបានផ្អាក ជាហេតុនាំឲ្យគម្រោង Wealth Mansion ជួបនូវបញ្ហាផ្សេងៗ ប៉ុន្ដែការសាងសង់របស់ក្រុមហ៊ុន មិនត្រូវបានបញ្ឈប់ឡើយ។

ដើម្បីឲ្យការសាងសង់គម្រោងដំណើរការ ទៅតាមការកំណត់ ក្រោមវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រុមហ៊ុន និងដៃគូកិច្ចសហប្រតិបត្ដិការ បានចូលរួមយ៉ាងសកម្ម ដើម្បជំនះនូវបញ្ហាផ្សេងៗ។ នេះជាការបញ្ជាក់បន្ថែម របស់លោក លី ជីកស៊ី។

បើតាមអ្នកម៉ៅការសាងសង់ នៃគម្រោងWealth Mansion បានឲ្យដឹងថា គម្រោងនេះ មានសារៈសំខាន់ក្នុងការកែលម្អផែនការទីក្រុង និងផ្ដល់អត្ថប្រយោជន៍ ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។

លោកបន្ដថា ចាប់តាំងពីការបើកការដ្ឋានសាងសង់មក ក្រុមការងារលោក បានធ្វើការប្រកាន់ភ្ជាប់នូវស្មារតី សាងសង់បង្ហាញសមត្ថភាព ក្នុងការកសាងអគារខ្ពស់ស្របតាមស្ដង់ដារ ពន្លឿតដំណើរការសាងសង់ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ក្នុងនាមជាអគារខុនដូរ ផ្តល់នូវសេវាកម្ម ការរស់នៅបែបអភិជនដំបូងគេបង្អស់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ Wealth Mansion គឺជាអគារ ដែលមានកម្ពស់ខ្ពស់បំផុត នៅតាមដងទន្លេសាប មានកម្ពស់១៦៦ម៉ែត្រ សរុប៤៥ជាន់ ដើម្បីផ្តល់នូវសេវាកម្ម ដ៏ល្អឥតខ្ចោះជូនអតិថិជន។

តាមរយៈទីតាំងភូមិសាស្ត្រ គម្រោងស្ថិតនៅចំណុចប្រសព្វនៃទន្លេរសាប ទន្លេមេគង្គ និងទន្លេបាសាក់។ ទន្ទឹមនឹងនេះ អគារនេះ ក៏មានទីតាំងស្ថិត នៅជិតតំបន់ពិសេសផ្សេងៗ ក្នុងរាជធានីភ្នំពេញ ព្រះបរមរាជវាំង ពហុកីឡាដ្ឋានជាតិថ្មី និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ របស់ទីក្រុងផងដែរ។

គម្រោង Wealth Mansion បានធ្វើការបំពាក់នូវបរិក្ខារពាណិជ្ជកម្មដ៏ល្អប្រណីត ក្នុងនោះរួមមាន អាងហែលទឹកដ៏ធំបំផុត នៅក្នុងរាជធានីភ្នំពេញ កន្លែងវាយសី ក្លឹបហាត់ប្រាណដ៏ធំ ភោជនីយដ្ឋាន លំដាប់ផ្កាយ ផ្សារទំនើបលំដាប់អន្តរជាតិ និងកន្លែងផ្សេងៗជាច្រើនទៀត។

មិនតែប៉ុណ្ណោះ សម្រាប់ស្តង់ដារ នៃការប្រគល់ផ្ទះរបស់គម្រោង គឺមានភាពល្អប្រណីត ដោយបន្ថែមនូវគ្រឿងសង្ហារឹម និងគ្រឿងប្រើប្រាស់ក្នុងផ្ទះដែលជាផលិតផលម៉ាក់លេខ១ របស់ប្រទេសចិន អតិថិជនអាចចូលរស់នៅបានភ្លាមៗ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង