ភ្នំពេញ៖ សម្ដេចហ៊ុនសែន នាព្រឹកថ្ងៃទី២២ មេសា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុង Kumamoto ប្រទេសជប៉ុន ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក៕
![](https://cdn.cc-times.com/kh.cc-times.com/media/20695/large/photo_2022-04-22_07-58-52.jpg?1650588304)
![](https://cdn.cc-times.com/kh.cc-times.com/media/20696/large/photo_2022-04-22_07-59-01.jpg?1650588317)
![](https://cdn.cc-times.com/kh.cc-times.com/media/20697/large/photo_2022-04-22_07-58-55.jpg?1650588333)
![](https://cdn.cc-times.com/kh.cc-times.com/media/20698/large/photo_2022-04-22_07-59-05.jpg?1650588348)