Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

កញ្ញា រចំ មុន្នី ជនជាតិដើមភាគតិចចាប់ជំនាញ«បច្ចេកវិទ្យាអប់រំ»ដើម្បីលើកស្ទួយវិស័យអប់រំជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កញ្ញា រចំ មុន្នី គឺជាជនជាតិដើមភាគតិច ដែលមកពីខេត្តរតនគិរី។ កញ្ញា មុន្នី បានប្រឡងជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២២នេះ និងបានបន្ដការសិក្សានៅទីក្រុងភ្នំពេញ។ បច្ចុប្បន្នកញ្ញា មុន្នី ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្តកម្ពុជា (CamTech University)។

កញ្ញា មុន្នី បានប្រាប់ស៊ីស៊ីថាមស៍ថា ការដែលកញ្ញាសម្រេចចិត្តបន្ដការសិក្សានៅទីក្រុងភ្នំពេញ ពិព្រោះ ការសិក្សានៅទីក្រុងមានឱកាសនៃការប្រឡងអាហារូបករណ៍ និងការងារជាច្រើន ដែលអាចឱ្យកញ្ញាបានបន្ដការសិក្សានៅសាកលវិទ្យាល័យបាន ដោយមិនចាំបាច់ត្រូវការ ការផ្គត់ផ្គង់ពីក្រុមគ្រួសារ។

កញ្ញា មុន្នី បានបន្ដថា ការមកបន្ដសិក្សានៅទីក្រុងមានផលវិបាកជាច្រើន ជាពិសេសជំនាញដែលកំពុងរៀននៅក្នុងសាកលវិទ្យាល័យ គឺជាជំនាញដែលមិនធ្លាប់បានលឺពីមុនមកឡើយ ដែលធ្វើឱ្យពិបាកក្នុងការសិក្សា។ បន្ថែមពីនេះទៀតកម្រិតនៃចំណេះដឹងភាសាអង់គ្លេស ក៏មានផលប៉ះពាល់ទៅលើការសិក្សារបស់កញ្ញាផងដែរ ដោយសារតែគ្រប់បុខវិជ្ជា ដែលកញ្ញាកំពុងតែរៀន គឺជាភាសាអង់គ្លេសទាំងអស់។ បច្ចុប្បន្នកញ្ញា មុន្នី ជានិស្សិតឆ្នាំទី១ ជំនាញបច្ចេកវិទ្យាអប់រំ (Education Technology) នៃសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្តកម្ពុជា។

កញ្ញា មុន្នី បានបន្ថែមទៀតថា ការសិក្សាជំនាញបច្ចេកវិទ្យាអប់រំ អាចធ្វើឱ្យកញ្ញាជាផ្នែកមួយនៃការអភិវឌ្ឍន៍ប្រទេសជាតិ។ ដើម្បីឱ្យប្រទេសមួយមានការអភិវឌ្ឍទៅបាន គឺត្រូវតែធ្វើឱ្យវិស័យអប់រំមានភាពប្រសើរជាមុនសិន។ កញ្ញាសង្ឃឹមថា ជំនាញមួយនេះ អាចជាប្រយោជន៍ក្នុងការលើកស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។

កញ្ញា មុន្នី បាននិយាយបន្ដទៀតថា ក្រោយបញ្ចប់ការសិក្សា កញ្ញានឹងត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីប្រើប្រាស់ចំណេះដឹង ដែលបានរៀននូវសាកលវិទ្យាល័យ ដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំនៅខេត្តរតនគិរី៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង