
ស៊ូរ៉ាត់ថានី៖ មនុស្ស១៩នាក់ត្រូវបានចាប់ខ្លួន នៅពេលដែលប៉ូលិសឆ្មក់ចូលកន្លែងលេងល្បែងស៊ីសងមួយកន្លែងនៅ Bo Phut នៅលើកោះ Samui កាលពីយប់ថ្ងៃចន្ទ។ ប៉ូលីសមកពីស្ថានីយ៍ Bo Phut និងមន្រ្តីស្រុកបានចូលទៅក្នុងអគារពាណិជ្ជកម្មមួយជាន់នៅ Moo 2 ក្នុង Tambon Bo Phut ប្រហែល ៦.២០នាទី ល្ងាច។ ពួកគេបានចាប់ខ្លួនមនុស្ស ១៩ នាក់ ជាអ្នកភ្នាល់ល្បែង និងបុគ្គលិកក្នុងនោះមាន ៣ នាក់ជាជនជាតិខ្មែរ។
បើតាមប៉ូលីសថៃបានឲ្យដឹងថា ប៉ូលីសថៃបានរឹបអូសបានវត្ថុតាងចំនួន ៤២ គ្រឿង លុយចំនួន ៤៥ ០០០ បាត កាត គ្រាប់ឡុកឡាក់ បន្ទះបៀ ឧបករណ៍កុំព្យូទ័រ ទូរទស្សន៍ នឹងសម្ភារះមួយចំនួនទៀតថែមទៀតផង។
ជាមួយគ្នានេះដែល អ្នកដែលត្រូវបានគេចាប់ខ្លួនត្រូវបានគេចោទប្រកាន់ហើយបានសារភាពថាបានលេងល្បែងស៊ីសងនិងបានបំពានច្បាប់ កូវីដ១៩ ដែលចេញក្រោមក្រឹត្យបន្ទាន់។ បុគ្គលិកខ្មែរត្រូវបានចោទប្រកាន់បន្ថែមពីបទចូលនិងស្នាក់នៅក្នុងប្រទេសដោយខុសច្បាប់៕