អ៊ីរ៉ង់៖ អ៊ីរ៉ង់បានធ្វើព្យុហយាត្រាយោធានៅទូទាំងប្រទេសកាលពីថ្ងៃចន្ទ ដើម្បីប្រារព្ធទិវាកងទ័ពជាតិ។
ប្រធានាធិបតី Ebrahim Raisi បានចូលរួមក្បួនដង្ហែរយោធានៅក្នុងរដ្ឋធានី តេហេរ៉ង់ ដែលជាកន្លែងដែលរថពាសដែក កាំភ្លើងធំ ឧបករណ៍អេឡិចត្រូនិក មីស៊ីល ដ្រូន និងអាវុធអ៊ីរ៉ង់ផ្សេងទៀតត្រូវបានបង្ហាញ។
ថ្លែងទៅកាន់ព្យុហយាត្រាយោធា លោកប្រធានាធិបតី Raisi បាននិយាយថា អ៊ីរ៉ង់នឹងខិតខំដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍របស់ខ្លួន ទោះបីជាមានការដាក់ទណ្ឌកម្មពីខាងក្រៅក៏ដោយ។
លោកបាននិយាយថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងប្រយុទ្ធប្រឆាំងនឹងទង្វើណាមួយដែលបំពានលើផលប្រយោជន៍របស់អ៊ីរ៉ង់៕