ចិន៖លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនថ្ងៃទី ២២ ខែ ឧសភា បានថ្លែងក្នុងរបាយការណ៍ការងាររដ្ឋាភិបាលថា ប្រទេសចិននឹងគាំពារប្រព័ន្ធអន្ដរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូលនិងសណ្តាប់ធ្នាប់អន្តរជាតិដែលចាត់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន ដើម្បីជំរុញកិច្ចកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ។
បើតាមលោក លី ខឺឈាង ប្រទេសចិននឹងដើរ តាមមាគ៌ាអភិវឌ្ឍដោយសន្តិភាពយ៉ាងមុតមាំឥតងាករេ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពជាមួយប្រទេសនានាក្នុងការពង្រឹងនិងពង្រីកការបើកទូលាយជានិច្ចកាល ប្រទេសចិនជាកម្លាំងសំខាន់សម្រាប់ជំរុញការអភិវឌ្ឍន៍សន្តិភាព ស្ថិរភាពនិងវិបុលភាពរបស់ពិភពលោក។នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន។