
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាឲ្យបន្តអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៤-១៦ មេសា ២០២២ ខាងមុខនេះ។ សម្តេចថ្លែងបែបនេះនៅក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាពនៅថ្ងៃនេះ។
ជាមួយគ្នានេះ សម្ដេចតេជោក៏បានជូនពរ និងបួងសួងទេវតាឆ្នាំថ្មីប្រសិទ្ធិពរជ័យដល់សម្ដេច ឯកឧត្តម លោកជំទាវ លោកលោកស្រី ឲ្យមានសេរីសួស្តីជ័យមង្គល និងវិបុលសុខ ល្អប្រសើរក្នុងឱកាសឆ្នាំថ្មីខាងមុខនេះ៕