
ក្រុងវៀងច័ន្ទ៖ ការពង្រីកផ្លូវដែកឡាវ-ថៃ រវាងស្ថានីយ៍ថាណាឡេង និងខាងក្នុងទីក្រុងវៀងចន្ទន៍ ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែមិថុនាឆ្នាំនេះ។
នេះបើយោងតាមសារព័ត៌មាន Vientiane Times រាយការណ៍ថា ការធ្វើបច្ចុប្បន្នភាពលើផ្លូវប្រវែង ៧.៥ គីឡូម៉ែត្រត្រូវបានផ្តល់ជូននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវិស័យសាធារណការ និងដឹកជញ្ជូននាពេលថ្មីៗនេះ។ ខណៈពេលដែលផ្លូវដែកឡាវ-ថៃបច្ចុប្បន្ននៅតែជាផ្លូវដែកខ្លីប្រវែង 3.5 គីឡូម៉ែត្រដែលតភ្ជាប់ខេត្ត Nong Khai ក្នុងប្រទេសថៃជាមួយនឹងភូមិ Thanaleng ក្នុងរដ្ឋធានីវៀងចន្ទន៍ ផ្នែកថ្មីមួយនឹងនាំខ្សែរថភ្លើងទៅជិតតំបន់លំនៅដ្ឋាន។ នៅក្រោមដំណាក់កាលទី ២ នៃផ្លូវដែកឡាវ-ថៃ ផ្លូវដែកប្រវែង ១ម៉ែត្រនឹងតភ្ជាប់ស្ថានីយ Thanaleng ក្នុងស្រុក Hadsaifong ជាមួយស្ថានីយ៍ Vientiane នៅភូមិ Khamsavath ស្រុក Saysettha ។
យ៉ាងណាមិញមន្រ្តីឡាវបានឲ្យដឹងថា គម្រោងបន្ថែមចំនួន ៩០០ លានបាតត្រូវបានផ្តល់មូលនិធិដោយប្រទេសថៃក្រោមការរួមបញ្ចូលគ្នានៃជំនួយឥតសំណង និងប្រាក់កម្ចីដែលមានការប្រាក់ទាប។ មន្ត្រីរំពឹងថាការតភ្ជាប់រថភ្លើងនឹងបង្កើនចំនួនអ្នកដំណើរ និងភ្ញៀវទេសចរ ព្រោះវានឹងធ្វើឱ្យការធ្វើដំណើរពីជាយក្រុងទៅកាន់កណ្តាលទីក្រុងកាន់តែងាយស្រួល។
ទោះបីជាមានភាពខុសគ្នានៅក្នុងប្រភេទផ្លូវក៏ដោយ ការពង្រីកនាពេលអនាគតនៃផ្លូវដែកឡាវ-ថៃ ត្រូវបានគេរំពឹងថានឹងតភ្ជាប់ជាមួយផ្លូវដែកឡាវ-ចិន ដែលអនុញ្ញាតឱ្យអ្នកដំណើរ និងការដឹកជញ្ជូនទំនិញអាចធ្វើដំណើរពីប្រទេសថៃដោយផ្ទាល់ទៅកាន់ប្រទេសចិនតាមរយៈប្រទេសឡាវ៕