Yearendyearend1140x150

អ្នករត់តាក់ស៊ីនៅទុយនីស៊ីផ្ទុះការតវ៉ា<<ជុំវិញការឡើងថ្លៃទំនិញនឹងប្រេងឥន្ធនៈ>>

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ក្រុមអ្នករត់តាក់ស៊ីនៅ ទុយនីស៊ី

ក្រុងទុយនីស៖ ក្រុមរត់តាក់ស៊ីក្នុងប្រទេសទុយនីស៊ីបាននាំគ្នាបង្កការផ្ទុះតវ៉ាមួយព្រោះតែវិបត្តិសេដ្ឋកិច្ច នឹង តម្លៃប្រេងឥន្ធនៈកើតឡើងចំពេលមានផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការឧបត្ថម្ភធនចាប់តាំងពីសប្តាហ៍មុន។ ការដំឡើងថ្លៃប្រេងសាំង និងម៉ាស៊ូតជាបន្តបន្ទាប់ បានបង្កើនថ្លៃដឹកជញ្ជូនក្នុងប្រទេស ដោយសារតម្លៃប្រេងឆៅនៅលើពិភពលោកបន្តកើនឡើង បន្ទាប់ពីជម្លោះរុស្ស៊ី និងអ៊ុយក្រែនកាន់តែកើនឡើង។

បើតាមមន្រ្តីក្នុងក្រុងទុយនីសបានឲ្យដឹងថា ក្រុមអ្នកបើកតាក់ស៊ី Tunisian Syndicate បានជំរុញឱ្យរដ្ឋាភិបាលស្វែងរកដំណោះស្រាយជាបន្ទាន់ និងបង្កើតការឆ្លើយតបយ៉ាងឆាប់រហ័ស និងសមស្របចំពោះការកើនឡើងតម្លៃប្រេងឥន្ធនៈ។ អ្នកបើកតាក់ស៊ីរាប់ពាន់នាក់ដែលទើបតែរួចខ្លួចពីការបិតខ្ទប់ពីកូវីដ១៩ និងបម្រាមគោចរពេលយប់ បាននិយាយថា ការដំឡើងថ្លៃប្រេងឥន្ធនៈយ៉ាងឆាប់រហ័សអាចធ្វើឲ្យពួកគេឈប់រកស៊ីនឹងប្រឈមមុខបញ្ហាសេដ្ឋកិច្ចចំពោះគ្រួសារពួកគេយ៉ាងធ្ងន់ធ្ងរ។

ដោយឡែក លោក Abass Zaier អគ្គលេខាធិការនៃក្រុមអ្នកបើកតាក់ស៊ី Tunisian Syndicate បាននិយាយថា "ការឡើងថ្លៃប្រេងឥន្ធនៈនាពេលថ្មីៗនេះបានបំផ្លាញអ្នកបើកបរតាក់ស៊ីជាច្រើននាក់" ។ អ្នកបើកតាក់ស៊ីនិយាយថា ពន្ធគយសម្រាប់ការដឹកជញ្ជូនឯកជនត្រូវបានរដ្ឋាភិបាលបង្កកអស់ជាច្រើនឆ្នាំ ខណៈតម្លៃប្រេងឥន្ធនៈបន្តកើនឡើងក្នុងប្រទេសទុយនីស៊ី។

យ៉ាងណាមិញ លោក Neila Nouira រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ថាមពល និងរ៉ែ បាននិយាយថា ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងប្រេងសាំង គឺផ្អែកលើការកើនឡើងនៃតម្លៃអន្តរជាតិ ដោយសារជម្លោះនាពេលបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលនិយាយថា ខ្លួននឹងដាក់ចេញនូវគោលនយោបាយថ្មី ដើម្បីកាត់បន្ថយឱនភាពថាមពល។លោកបន្តថា "យើងកំណត់ថវិកាដោយផ្អែកលើ ៧៥ ដុល្លារ ក្នុងមួយបារ៉ែល ដូច្នេះស្ថានភាពពិបាកហើយយើងនឹងព្យាយាមរួមគ្នាដើម្បីយកឈ្នះវាហើយយើងអំពាវនាវឱ្យមានការប្រើប្រាស់សមហេតុផលនិងការគ្រប់គ្រងការប្រើប្រាស់ថាមពលដែលសព្វថ្ងៃនេះស្ថិតក្នុងស្ថានភាពលំបាក។

ជាមួយគ្នានោះដែរប្រតិបត្តិការក្នុងឧស្សាហកម្មតាក់ស៊ីបានធ្វើការអំពាវនាវដោយអំពាវនាវឱ្យមានអន្តរាគមន៍ពីរដ្ឋាភិបាលជាបន្ទាន់ ដើម្បីកំណត់ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ម្ចាស់រថយន្តដែលរថយន្តត្រូវបានធនាគាររឹបអូស។ អ្នកបើកតាក់ស៊ីជាច្រើននិយាយថា ពួកគេមិនដឹងថា តើពួកគេអាចស្នាក់នៅបានយូរប៉ុណ្ណានោះទេ ប្រសិនបើតម្លៃប្រេងបន្តកើនឡើងចំពេលមានជម្លោះក្នុងប្រទេសអ៊ុយក្រែន ខណៈអ្នកជំនាញថាមពលនិយាយថា វិស័យដឹកជញ្ជូនឯកជនងាយរងគ្រោះដោយសារការឡើងថ្លៃប្រេង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង