Cctime 6monthsfree desktop
Cc times  web banner kh (2)

រុស្ស៊ីនឹងបន្តជំរុញកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនឲ្យដំណើរការ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ចូលរួមកិច្ចប្រជុំជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់នៅទីក្រុងមូស្គូ ប្រទេសរុស្សី ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ ប្រភពរូប៖ Reuters

រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃទី៧ ខែមីនាថា ភាគីអ៊ុយក្រែនបានងាកចេញពីតួនាទីសំខាន់របស់ខ្លួន នៅពេលចរចានៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី កាលពីថ្ងៃទី២៩ ខែមីនា ប៉ុន្តែរុស្ស៊ីនឹងបន្តជំរុញការចរចាឲ្យដំណើរការ។

លោក Lavrov បាននិយាយថា សេចក្តីព្រាងកិច្ចព្រមព្រៀងចុងក្រោយបង្អស់ ដែលភាគីអ៊ុយក្រែនដាក់ជូននៅថ្ងៃទី៦ បង្ហាញថា ភាគីអ៊ុយក្រែនឥឡូវនេះបានងាកចេញពីឯកសារសំខាន់ៗ ដែលចុះហត្ថលេខាដោយប្រធានគណៈប្រតិភូចរចាអ៊ុយក្រែន លោក Alahamia នៅពេលដែលភាគីទាំងពីរបានចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីនៅថ្ងៃទី ២៩ ខែមីនា។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសរុស្ស៊ី លោក Lavrov បាននិយាយថា នៅក្នុងឯកសារមុន ភាគីអ៊ុយក្រែនបានបញ្ជាក់យ៉ាងច្បាស់ថា "ការធានាសន្តិសុខនាពេលអនាគតសម្រាប់អ៊ុយក្រែនមិនអនុវត្តចំពោះ Crimea និង Sevastopol" ។

សេចក្តីព្រាងកិច្ចព្រមព្រៀងថ្ងៃទី៦ មិនទាន់បញ្ជាក់ច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ថា ទោះបីជាមានការបង្កហេតុទាំងអស់ក៏ដោយ គណៈប្រតិភូរុស្ស៊ីនឹងបន្តជំរុញដំណើរការចរចា និងរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀង។

ខណៈលោក Arestovich ទីប្រឹក្សាការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃទី ៧ ថាការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតរវាងអ៊ុយក្រែននិងរុស្ស៊ីបច្ចុប្បន្ន កំពុងកើតឡើងនៅក្នុងតំបន់ Luhansk រួមទាំងទីក្រុងដូចជា Rubizhny និង Popasna ហើយស្ថានភាពក្នុងតំបន់កំពុងតានតឹង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង