
ឥណ្ឌា៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយបានដកស្រង់សម្តីមន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា ឥណ្ឌាបានរកឃើញអ្នកជំងឺទីមួយ ដែលឆ្លងកូវីដ១៩បំប្លែងថ្មីអូមីក្រុង «XE» តែស្ថានភាពមិនធ្ងន់ធ្ងរនោះទេ។
អ្នកជំងឺជាស្ត្រីបានមកដល់ទីក្រុង Mumbai ប្រទេសឥណ្ឌាពីអាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី១០ ខែកុម្ភៈ។ យោងតាមរបាយការណ៍បានឲ្យដឹងថា អ្នកជំងឺអាយុ ៥០ ឆ្នាំរូបនេះបានទទួលការចាក់វ៉ាក់សាំងទាំងអស់របស់នាង។
យោងតាមមន្ត្រីសំណាក ២២៨ ក្នុងចំណោម ២៣០ សំណាកពីទីក្រុង Mumbai គឺជាកូវីដ១៩បំប្លែងថ្មីអូមីក្រុង «XE» បន្ថែមពីលើមួយដែលត្រូវបានគេរកឃើញថាជាកូវីដ១៩បំលែង Kappa និងមួយទៀតជាកូវីដបំលែងអូមីក្រុង XE ។
មន្ត្រីរូបនេះបាននិយាយថា លក្ខខណ្ឌនៃអ្នកជំងឺដែលឆ្លងមេរោគប្រភេទថ្មីនេះមិនធ្ងន់ធ្ងរទេ។លោកបានបន្ថែមថា ភ្នាក់ងារចម្លង XE ហាក់ដូចជាអាចឆ្លងបានច្រើនជាងកូវីដបំលែងអូមីក្រុងរង BA.2 ដល់ទៅ 10 ភាគរយ។ ខណៈរហូតមកដល់ពេលនេះ កូវីដបំលែងអូមីក្រុងរង BA.2 ត្រូវបានគេចាត់ទុកថាឆ្លងច្រើនបំផុតក្នុងចំណោមកូវីដបំលែងទាំងអស់។
កូវីដបំលែងអូមីក្រុង XE ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងចក្រភពអង់គ្លេសនៅដើមឆ្នាំនេះ។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួននៅថ្ងៃទី ២៩ ខែមីនាថា ទិន្នន័យបឋមបង្ហាញថា កូវីដ១៩បំលែង XE គឺអាចឆ្លងបានច្រើនជាង ប៉ុន្តែនៅតែត្រូវការទិន្នន័យបន្ថែមទៀតសម្រាប់ការបញ្ជាក់៕