
តម្លៃប្រេងធ្លាក់ចុះដោយសារភ្នាក់ងារ IEA នឹងបញ្ចេញប្រេងបម្រុង១២០លានបារ៉ែល ប្រភពរូប៖ Reuters
IEA ៖ តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃពុធ បន្ទាប់ពីមានព័ត៌មានថា សមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កំពុងរៀបចំផែនការបញ្ចេញប្រេងបម្រុង ដើម្បីសម្របសម្រួលតម្លៃប្រេង។ ការធ្លាក់ចុះនេះបានកើតឡើង នៅពេលដែលនាយកប្រតិបត្តិរបស់ IEA លោក Fatih Birol បានបង្ហោះលើធ្វីតធ័រកាលពីថ្ងៃពុធថា IEA កំពុងឆ្ពោះទៅមុខជាមួយនឹងការបញ្ចេញស្តុកប្រេងសរុបចំនួន ១២០ លានបារ៉ែល។
យោងតាម West Texas Intermediate (WTI) សម្រាប់ការចែកចាយខែឧសភាបានធ្លាក់ចុះ ៥.៧៣ ដុល្លារអាមេរិក ឬ ៥.៦២ ភាគរយមកនៅត្រឹម ៩៦.២៣ ដុល្លារក្នុងមួយធុងនៅលើផ្សារហ៊ុនផ្លាស់ប្ដូរទំនិញញូវយ៉ក ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែមិថុនា បានធ្លាក់ចុះ ៥.៥៧ ដុល្លារ ឬ ៥.២២ ភាគរយ មកបិទនៅតម្លៃ ១០១.០៧ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange។
លោក Fatih Birol បាននិយាយថា ការបញ្ចេញប្រេងបម្រុងនេះរួមមាន ៦០ លានបារ៉ែលពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការទាញយកសរុបរបស់ប្រទេសពីបម្រុងប្រេងយុទ្ធសាស្ត្ររបស់ខ្លួន ដោយលោក Birol បាននិយាយថា ការកត់សម្គាល់ព័ត៌មានលម្អិតបន្ថែមនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានរាយការណ៍កាលពីថ្ងៃពុធថា ស្តុកប្រេងឆៅរបស់ប្រទេសបានកើនឡើងចំនួន ២.៤ លានបារ៉ែលក្នុងអំឡុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី ១ ខែមេសា។
អ្នកវិភាគដែលត្រូវបានស្ទង់មតិដោយ S&P Global Commodity Insights បានរំពឹងថា ការបញ្ចេញប្រេងបម្រុង EIA នឹងបង្ហាញពីការធ្លាក់ចុះជាង ១.៨៥ លានបារ៉ែលនៅក្នុងស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក៕