អឺរ៉ុប៖ សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យលក់យន្តហោះចម្បាំងដ៏ធំមួយទៅប៊ុលហ្គារី ដែលមានតម្លៃជាង ១.៦ ពាន់លានដុល្លារ ដោយយល់ព្រមផ្ទេរយន្តហោះ F-16 ជាច្រើនទៅកាន់ប្រទេសអឺរ៉ុបខាងកើតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន។
យោងតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាម៉េរិក (DSCA) បានឱ្យដឹងថា ក្រសួងការបរទេសបានអនុម័តលើកិច្ចព្រមព្រៀងកាលពីថ្ងៃចន្ទ។ បន្ថែមពីលើយន្តហោះចម្បាំង F-16 ចំនួន ៨គ្រឿង ក៏រួមបញ្ចូលផងដែរនូវមីស៊ីល ឧបករណ៏ និងផ្នែកជំនួសដែលមានតម្លៃសរុបចំនួន ១.៦៧ ពាន់លានដុល្លារ។
ទីភ្នាក់ងារនេះបាននិយាយថា ការលក់ដែលបានស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយជួយធ្វើឱ្យប្រសើរឡើងនូវសន្តិសុខនៃសម្ព័ន្ធមិត្តណាតូ ដែលជាកម្លាំងសម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅអឺរ៉ុប ដោយបន្ថែមថា វានឹងអនុញ្ញាតកងទ័ពអាកាសប៊ុលហ្គារី «ដាក់ពង្រាយយន្តហោះចម្បាំងទំនើបៗជាប្រចាំ នៅក្នុងតំបន់សមុទ្រខ្មៅ»។
ប្រសិនបើត្រូវបានអនុម័តដោយសមាជិកសភា អ្នកម៉ៅការអាម៉េរិកនឹងត្រូវចាត់តាំងឱ្យប្រទេសនេះរយៈពេល ៣ឆ្នាំ ដើម្បីផ្តល់ "ការគាំទ្រផ្នែកដឹកជញ្ជូន" នៅនឹងកន្លែងសម្រាប់យន្តហោះ ដែលផលិតដោយក្រុមហ៊ុន Lockheed Martin និងនៅតែជាយន្តហោះចម្បាំងពហុតួនាទីកំពូលមួយនៅក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក។ បច្ចុប្បន្ន វាត្រូវបានប្រតិបត្តិការដោយយោធាយ៉ាងហោចណាស់ ២៥ នៅជុំវិញពិភពលោក។
សមាជិកនៃសម្ព័ន្ធភាពណាតូចាប់តាំងពីឆ្នាំ ២០០៤ ប៊ុលហ្គារីបានជ្រើសរើសជំនួសកងនាវាចាស់របស់ខ្លួននៃយន្តហោះចម្បាំង MiG-29 សម័យសូវៀតក្នុងឆ្នាំ ២០១៩ ដោយយល់ព្រមទិញយន្តហោះ F-16 មួយចំនួនក្នុងតម្លៃ ១.២៥ ពាន់លានដុល្លារ ដែលជាការទិញអាវុធដ៏ធំបំផុតរបស់ Sofia៕