Yearendyearend1140x150

អឺរ៉ុបនឹងបញ្ជូនអ្នកជំនាញទៅស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រធានាធិបតីរបស់អ៊ុយក្រែនលោក Volodymyr Zelensky បានទស្សនាកន្លែងកើតហេតុ ប្រភពរូប៖ សេវាសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែន 

អឺរ៉ុប៖ ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបនឹងបញ្ជូនក្រុមអ្នកស៊ើបអង្កេតទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមនៅនឹងកន្លែង។ ការថ្លែងរបស់លោកស្រីបែបនេះ បានធ្វើឡើងកាលពីថ្ងៃចន្ទ ក្នុងអំឡុងពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរបស់អ៊ុយក្រែនលោក Volodymyr Zelensky ។

ចំណាត់ការនេះកើតឡើងបន្ទាប់ពីជនស៊ីវិលជាង ៣០០ នាក់ត្រូវបានរកឃើញស្លាប់នៅតាមដងផ្លូវនៅក្នុងទីក្រុង Bucha ជាយក្រុងនៃរដ្ឋធានីគៀវកាលពីចុងសប្តាហ៍ ដោយក្រុងគៀវបានចោទប្រកាន់ភ្លាម សម្លាប់ភ្លាមៗទៅលើទាហានរុស្ស៊ី។តែទោះជាយ៉ាងណា ភាគីរុស្ស៊ីបានបដិសេធយ៉ាងដាច់ខាចចំពោះការចោទប្រកាន់នេះ។

លោកស្រី Ursula von der Leyen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "រសៀលនេះខ្ញុំបានពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy អំពីឃាតកម្មដ៏គួរឱ្យភ័យខ្លាចដែលត្រូវបានរកឃើញនៅក្នុងក្រុង Bucha និងតំបន់ផ្សេងទៀតដែលកងទ័ពរុស្ស៊ីបានចាកចេញនាពេលថ្មីៗនេះ" ។

ក្រុមស៊ើបអង្កេតដែលត្រូវបានបញ្ជូនដោយសហភាពអឺរ៉ុប នឹងមិនដើរតួជាអង្គភាពឯករាជ្យទេ ប៉ុន្តែនឹងជួយអាជ្ញាធរអ៊ុយក្រែនក្នុងការប្រមូលភស្តុតាងនៅនឹងកន្លែង។លោកស្រីបានពន្យល់ថា "សហភាពអឺរ៉ុបបានបង្កើតក្រុមស៊ើបអង្កេតរួមគ្នាជាមួយអ៊ុយក្រែន ដើម្បីប្រមូលភស្តុតាង និងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ" នេះ។ សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងនេះ ដោយបញ្ជូនក្រុមស៊ើបអង្កេត Eurojust និង Europol លើមូលដ្ឋានដើម្បីជួយគាំទ្រដល់សេវាកម្មស៊ើបអង្កេតអ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ ទាហានចុងក្រោយរបស់រុស្ស៊ី បានបដិសេធយ៉ាងដាច់អហង្ការចំពោះការជាប់ពាក់ព័ន្ធក្នុងការសម្លាប់នេះ ដោយចាត់ទុកកិច្ចការក្រុង Bucha ទាំងមូលថា ជា "ការញុះញង់" ដោយចេតនាចំពោះកងទ័ពរុស្ស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង