Cctimesw1140xh150cm copy

ប្រទេសលោកខាងលិចបានប្រកាសបណ្ដេញអ្នកការទូតរុស្ស៊ីជាបន្តបន្ទាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសលោកខាងលិចបានប្រកាសបណ្ដេញអ្នកការទូតរុស្ស៊ីជាបន្តបន្ទាប់ ប្រភពរូប៖ RT

អឺរ៉ុប៖ ប្រទេសជាច្រើននៃសហភាពអឺរ៉ុបបានចាប់ផ្តើមការជំរុញថ្មីមួយ ដើម្បីបណ្តេញអ្នកការទូតរុស្ស៊ីកាលពីថ្ងៃចន្ទ ជុំវិញការចោទប្រកាន់ការសម្លាប់រង្គាល ដែលត្រូវបានគេរាយការណ៍នៅទីក្រុង Bucha ដែលជាទីក្រុងតូចមួយនៅភាគពាយព្យនៃទីក្រុងគៀវ។

ក្រសួងការបរទេសបារាំងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ប្រទេសបារាំងនឹងបណ្តេញអ្នកការទូតរុស្ស៊ី "ជាច្រើន" ចេញ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ទីក្រុងមូស្គូបានសន្យាថានឹងឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ទីក្រុងប៉ារីសក្នុងការបណ្តេញបុគ្គលិករបស់ខ្លួនចេញ។

យោងតាមក្រសួងការបរទេសបារាំង "សកម្មភាពនេះ គឺជាផ្នែកមួយនៃវិធីសាស្រ្តអឺរ៉ុប" ហើយសកម្មភាពរបស់អ្នកការទូតដែលកំណត់គោលដៅដោយវិធានការទាំងនេះ គឺផ្ទុយទៅនឹងផលប្រយោជន៍សន្តិសុខរបស់បារាំង។

យោងតាមទូរទស្សន៍ BFM TV "អ្នកការទូតរុស្ស៊ីប្រហែល ៣០ នាក់" នឹងរងផលប៉ះពាល់ដោយការសម្រេចចិត្តនេះ។ នៅក្នុងការអត្ថាធិប្បាយទៅកាន់ RIA Novosti ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួននឹងឆ្លើយតបចំពោះសកម្មភាពរបស់ទីក្រុងប៉ារីសចំពោះការសម្រេចចិត្តបែបនេះ។

ទន្ទឹមនឹងនេះ ប្រទេសលីទុយអានី បានបញ្ជាឱ្យឯកអគ្គរដ្ឋទូតរុស្ស៊ីចាកចេញពីប្រទេសទាំងស្រុងដោយលើកឡើងពី "សកម្មភាពឈ្លានពានឥតឈប់ឈររបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន" ។

រដ្ឋបាល់ទិកបាននិយាយថា ខ្លួនបានជូនដំណឹងដល់ដៃគូ EU និង NATO របស់ខ្លួនអំពីការផ្លាស់ប្តូរនេះ ដោយជំរុញឱ្យពួកគេធ្វើតាម។ ភ្លាមៗបន្ទាប់ពីការប្រកាសនោះ ឡាតវី បាននិយាយថា ខ្លួនក៏នឹងកាត់បន្ថយទំនាក់ទំនងការទូតរបស់ខ្លួនជាមួយទីក្រុងមូស្គូផងដែរ ដោយលើកឡើងពីការចោទប្រកាន់ថា "ឧក្រិដ្ឋកម្មប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនៅអ៊ុយក្រែន"។

ខណៈ ប្រទេសអាល្លឺម៉ង់ បានធ្វើតាមរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសលោកស្រី Annalena Baerbock បានប្រកាសបណ្តេញអ្នកការទូតរុស្ស៊ីក្នុង "ចំនួនដ៏ច្រើន" ចេញ។ ដោយលោកស្រីបានលើកឡើងថា "បុគ្គលិកការទូតដែលរងផលប៉ះពាល់ បានធ្វើការជារៀងរាល់ថ្ងៃប្រឆាំងនឹងសេរីភាពរបស់យើង ប្រឆាំងនឹងការរួបរួមនៃសង្គមរបស់យើង"។

អ៊ុយក្រែនបានស្តីបន្ទោសការស្លាប់ភ្លាមៗទៅលើទាហានរុស្ស៊ី ដែលបានកាន់កាប់ទីក្រុង Bucha រហូតមកដល់ពេលថ្មីៗនេះ ប៉ុន្តែទីក្រុងមូស្គូ បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការពាក់ព័ន្ធណាមួយ ដោយលើកឡើងថា កិច្ចការទាំងមូលគឺជា "ការបង្កហេតុ"។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ កងងកម្លាំងអ៊ុយក្រែនបានកាន់កាប់ទីក្រុងគៀវឡើង ខណៈកងទ័ពរុស្ស៊ីបានដកទៅភាគខាងលិចវិញ។ ប៉ុន្តែក្រោយការត្រលប់មកវិញ ទាហានអ៊ុយក្រែនឃើញមានសាកសពជនស៊ីវិលជាច្រើនបានដេកស្លាប់នៅតាមដងផ្លូវ។ ភ្លាមៗអ៊ុយក្រែនបានចោទប្រកាន់ថា ជាស្នាដៃរបស់កងកម្លាំងរុស្ស៊ី។ តែទោះជាយ៉ាងណា ភាគីរុស្ស៊ីបានបដិសេធយ៉ាងដាច់ខាត ចំពោះការចោទប្រកាន់នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង