Cctime 6monthsfree desktop
Cc times  web banner kh (2)

តម្រូវការសេវាកម្ម"សែនផ្នូរ "នៅចិនមានការកើនឡើង«សេវាយំជំនួស»មានតម្លៃជាង ៦០០ យ័ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៌
/

ចិន៖ ថ្ងៃឆេងម៉េងបានខិតជិតមកដល់ តំបន់ជាច្រើននៅប្រទេសចិនកំពុងណែនាំពលរដ្ឋឱ្យសែនផ្នូរ តាមអ៊ីនធឺណិត។ អ្នកសារព័ត៌មានមកពីសារព័ត៌មាន "Elephant News" បានលើកឡើងថា ទីលានបញ្ចុះសពក្នុងស្រុកមួយចំនួនបានបើកដំណើរការសេវាកម្ម "សែនផ្នូរ" ហើយវេទិកាអនឡាញ និងក្រុមហ៊ុនសេវាបុណ្យសព ក៏មានសេវាកម្មមួយចំនួនផងដែរ រួមទាំងតម្លៃ១០០យ័ន សម្រាប់ការសែនផ្នូរជាមូលដ្ឋាន រហូតដល់តម្លៃ ១,០០០ យ័ន សម្រាប់សេវាកម្ម "យំជំនួស" ហើយក៏មានសេវាកម្មជាច្រើនប្រភេទដែរ ប៉ុន្តែក៏បានចោទជាសំណួរច្រើនផងដែរ។

យោងតាមសាររព័ត៌មាន "Elephant News" បានរាយការណ៍ និងសម្ភាសជាមួយលោកស្រី Wang ដែលជាពាណិជ្ជករដែលបម្រើសេវាកម្ម "សែនផ្នូរ" ជុំវិញទីក្រុង Zhengzhou ខេត្ត Henan ដោយលោកស្រី Wang បានបង្ហើបថា "តម្លៃសម្រាប់សែនផ្នូរ" គឺ ១00 យ័នក្នុងមួយផ្នូរ។ ប្រសិនបើត្រូវការយើងរៀបចំគ្រឿងរណ្ដាប់សែន តម្លៃនឹងត្រូវបានគិតដោយឡែក ។

តាមការស៊ើបអង្កេតនៅនឹងកន្លែងជាមួយពាណិជ្ជករអនឡាញផ្តល់សេវាកម្ម "សែនផ្នូរ " មានពាណិជ្ជករមួយចំនួនបានសរសេរថា "សេវាកម្មឯកជនតម្លៃមួយពាន់យ័ន" ខ្លឹមសារនៃសេវាកម្មរួមមាន "ជជែកជំនួស" "ចាក់ស្រាជំនួស" និង"យំជំនួស"។ លើសពីនេះ ពាណិជ្ជករមួយចំនួនបានសង្កត់ធ្ងន់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មថា " លោកអ្នកអាចស្នើសុំថតវីដេអូ ថតរូប ឬអាចបើកវីដេអូខល ដើម្បីផ្ញើការនឹករលឹកពីចម្ងាយ"។

យោងតាមការដឹងបានអោយដឹងថា មានអតិថិជនជាច្រើនបានស្នើឱ្យម្ចាស់ហាងបើកវីដេអូខល ដើម្បីបញ្ជាក់ថា ពិតជាបានទៅសែនផ្នូរផ្ទាល់ជំនួសអតិថិជនមែន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង