Yearendyearend1140x150

មន្ត្រីយោធាវៀតណាមប្រឈមមុខនឹងការពិន័យជុំវិញការក្លែងបន្លំឧបករណ៍ធ្វើតេស្តកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកឧត្តមសេនីយ៍ឯក Do Quyet នាយកសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាម។

ហូជីមិញ៖ នាយកសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមនៅទីក្រុងហាណូយកំពុងប្រឈមមុខនឹងវិធានការពិន័យចំពោះការជាប់ពាក់ព័ន្ធរបស់គាត់នៅក្នុងរឿងអាស្រូវបោកប្រាស់ឧបករណ៍ធ្វើតេស្ត កូវីដ១៩ នៅក្រុមហ៊ុនបច្ចេកវិទ្យាក្នុងក្រុងហូជីមិញ។

គណៈកម្មាធិការអធិការកិច្ចមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមកាលពីថ្ងៃព្រហស្បតិ៍បានស្នើឱ្យលេខាធិការដ្ឋាន ដែលជាអង្គភាពរបស់បក្សទទួលបន្ទុកបញ្ហាបុគ្គលិក ធ្វើការដាក់ពិន័យលោកឧត្តមសេនីយ៍ឯក Do Quyet នាយកសាកលវិទ្យាល័យ ខណៈលោក Hoang Van Luong នាយករងនៃសាកលវិទ្យាល័យ ក៏ត្រូវបានណែនាំឲ្យទទួលពិន័យផងដែរ។

លោកវរសេនីយ៍ឯក Ho Anh Son អនុប្រធានវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រយោធានៃសាកលវិទ្យាល័យ និងវរសេនីយ៍ឯក Nguyen Van Hieu ប្រធាននាយកដ្ឋានបរិក្ខារ និងផ្គត់ផ្គង់ត្រូវបានបណ្តេញចេញពីបក្ស។ លោក Son ពីមុនត្រូវបានឃុំខ្លួន ដើម្បីធ្វើការស៊ើបអង្កេតពីបទក្លែងបន្លំ និងបំពានអំណាចសម្រាប់ការជាប់ពាក់ព័ន្ធក្នុងការឆបោកឧបករណ៍តេស្តកូវីដ១៩។ លោក Son គឺជាប្រធានគម្រោងស្រាវជ្រាវដើម្បីសិក្សា និងផលិតឧបករណ៍ធ្វើតេស្តកូវី១៩ ដោយសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រ Viet A ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ។

យ៉ាងណាមិញ កាលពីដើមខែនេះ គណៈកម្មាធិការអធិការកិច្ចបក្សបានសន្និដ្ឋានថា គណៈកម្មាធិការបក្សនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាមានការធ្វេសប្រហែស និងខ្វះការត្រួតពិនិត្យ ដែលអនុញ្ញាតឱ្យមានការរំលោភបំពាននៅសាកលវិទ្យាល័យទាក់ទងនឹងការស្រាវជ្រាវ និងផលិតឧបករណ៍ធ្វើតេស្តកូវី១៩ ក្លែងក្លាយពីក្រុមហ៊ុន Viet A ។ គណៈកម្មាធិការបានបន្ថែមថា ការបំពានបែបនេះបានធ្វើឱ្យខាតបង់ថវិកាជាតិ ប៉ះពាល់ដល់ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បង្កបញ្ហាសង្គម និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះបក្ស និងសាកលវិទ្យាល័យ រហូតដល់ត្រូវចាត់វិធានការវិន័យ។

ដោយឡែក លោក Phan Quoc Viet អគ្គនាយកក្រុមហ៊ុន Viet A បានសារភាពកាលពីខែមករាថា គាត់បានធ្វើឱ្យថ្លៃឧបករណ៍ធ្វើតេស្តកូវីដ១៩ កើនឡើង ៤៥ ភាគរយ ហើយបានផ្ញើប្រហែល ៨០០ ពាន់លានដុង (៣៥.២លានដុល្លារ) ជា "ប្រាក់រង្វាន់" ដល់ដៃគូក្រុមហ៊ុន។ មន្រ្តី វៀតណាមបាននិយាយថាគាត់បានសូកប៉ាន់បុគ្គលមួយចំនួនដើម្បីរកប្រាក់បានជាង ៥០០ ពាន់លានដុង។

ប៉ូលីសបាននិយាយថា មន្ត្រីមួយចំនួនបានឃុបឃិតជាមួយមេដឹកនាំនៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺក្នុងតំបន់ (CDC) ដើម្បីឈ្នះការដេញថ្លៃសម្រាប់ឧបករណ៍ធ្វើតេស្តរបស់ Viet A ។ ពីមុនមនុស្ស ២៥ នាក់ រួមទាំងមន្ត្រីជាន់ខ្ពស់នៃ CDCs ប្រចាំខេត្ត ត្រូវបានស៊ើបអង្កេតសម្រាប់ការជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់របស់ Viet A ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង