
ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាត្រូវបានគេរាយការណ៍ថា កំពុងពិចារណាទទួលយកប្រព័ន្ធទូទាត់របស់ធនាគារកណ្តាលរុស្ស៊ី និងប្រព័ន្ធទូទាត់ថាមពលរុស្ស៊ីជាប្រាក់រូពីនិងរូប្លឹស ដើម្បីជៀសផុតពីពាណិជ្ជកម្ម ប្រាក់ដុល្លារ។
រដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ នៅពេលដែលការសម្រេចចិត្តចុងក្រោយត្រូវបានរំពឹងទុក ប៉ុន្តែមិនមែនមុនពេលដែលសភាពាណិជ្ជកម្មអាម៉េរិក Gina Raimondo បានរិះគន់កិច្ចព្រមព្រៀងរបស់ទីក្រុងញូវដែលីទេ។
ឥណ្ឌាបដិសេធមិនចូលរួមជាមួយលោកខាងលិច ក្នុងការថ្កោលទោសទីក្រុងមូស្គូ និងបដិសេធមិនបញ្ឈប់ពាណិជ្ជកម្មជាមួយរុស្សី។
អាម៉េរិកបានសម្ដែងការខកចិត្តយ៉ាងខ្លាំង ក្រោយឥណ្ឌាយល់ព្រមទិញប្រេងបញ្ចុះតម្លៃពីរុស្ស៊ី។ អាម៉េរិកដែលជាមហាអំណាចពិភពលោកបាន គំរាមដាក់ទណ្ឌបណ្តាលប្រទេសនាៗដែលហានទិញប្រេងពីប្រទេសរុស្សីក្នុងនោះមានទាំងឥណ្ឌាផងដែរ។
កាលពីឆ្នាំមុន ប្រទេសឥណ្ឌាបាននាំចេញទំនិញចំនួន ៣,៣ ពាន់លានដុល្លារទៅកាន់ប្រទេសរុស្ស៊ី ហើយបាននាំចូលលើសពីរដងតាមមធ្យោបាយផ្សេងទៀត៕