អ្នកនាំពាក្យ៖ ការផ្សាយ ឬចែករំលែកព័ត៌មាន ឬរូបភាពសពក្នុងសមរភូមិ ជាទង្វើប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ និង មិនលើកគុណតម្លៃដល់កងទ័ព ដែលត្រូវបញ្ឈប់បន្ទាន់
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការផ្សាយ ឬចែករំលែកព័ត៌មាន ឬរូបភាពសពក្នុងសមរភូមិ ជាការអនុវត្តផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្តីពីការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយទំនួលខុសត្រូវ