681 ezgif.com resize
Swift cc time

រាជរដ្ឋាភិបាល ដាក់អនុវត្តកម្មវិធី«ផ្តល់ប្រាក់ឧបត្ថម្ភ»ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ក្រុមប្រឹក្សាឃុំ សង្កាត់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានដាក់អនុវត្តកម្មវិធី«ផ្តល់ប្រាក់ឧបត្ថម្ភ»សម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ក្រុមប្រឹក្សាឃុំ សង្កាត់។កម្មវិធីនេះ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក រួមចំណែក ដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។

ការផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងកម្មវិធីនេះ គឺផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ (ពីរ)ឆ្នាំ ពេលមកទទួលសេវាពិនិត្យ សុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ ជាដំណាក់កាលដោយដំណាក់កាលទី១៖ទទួលបាន ៨០ ០០០(ប្រាំបីម៉ឺន)រៀល ក្នុង ១(មួយ)លើក សម្រាប់ការមកទទួល សេវាពិនិត្យផ្ទៃពោះផ្តល់ជាអតិបរមាចំនួន ៤(បួន)លើក មុនពេលសម្រាលកូន។ដំណាក់កាលទី២ ផ្តល់ការឧបត្ថម្ភនៅពេលសម្រាលកូនទោល(មួយ) ទទួលបាន ៨០០ ០០០(ប្រាំបីសែន)រៀល សម្រាលកូនភ្លោះ (ពីរ)ទទួលបាន ១ ២០០ ០០០ (មួយលានពីរសែន)រៀល សម្រាលកូនភ្លោះ (បី) ទទួលបាន ១ ៦០០ ០០០ (មួយលានប្រាំមួយសែន)រៀល។

ដំណាក់កាលទី៣ ផ្តល់ការឧបត្ថម្ភចំនួន ៨០ ០០០ (ប្រាំបីម៉ឺន)រៀល ក្នុង ១ (មួយ)លើក ផ្តល់ជា អតិបរមាចំនួន ១០(ដប់) លើក ក្នុងនោះ ៣(បី)លើក នៅពេលមកទទួលសេវា ពិនិត្យសុខភាពក្រោយពេលសម្រាលកូន និង ៧(ប្រាំពីរ)លើក នៅពេលយកកូនមក ទទួលថ្នាំបង្ការរហូតដល់អាយុ ២ (ពីរ)ឆ្នាំ។ករណីកូនភ្លោះ ចំនួនប្រាក់ឧបត្ថម្ភខាងលើនេះ ត្រូវផ្តល់ជូនតាមចំនួនកូនជាក់ស្តែង នៅពេលសម្រាលកូន និងនៅពេលយកកូនមកទទួលថ្នាំបង្ការ។

ការឧបត្ថម្ភនេះ ជាហិរញ្ញប្បទានដោយថវិការដ្ឋ តាមរយៈ មូលនិធិហិរញ្ញប្បទានគាំពារសង្គម (ម.គ.ស.)។ ថវិកានេះ ត្រូវគ្រោង និងកត់ត្រានៅក្នុងក្របខណ្ឌនៃកញ្ចប់ថវិកា របស់ក្រសួងសុខាភិបាល។ កម្មវិធី ត្រូវចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ៕

Khcct banner

អត្ថបទទាក់ទង