681 ezgif.com resize
Swift cc time

សៀវភៅ«អតីតកាលដ៏រីករាយ» ចេញផ្សាយជាភាសាឡាវ និងសម្ភោធជាផ្លូវការ ក្នុងកម្មវិធី Book Festival 2026 នៅប្រទេសឡាវ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រោយការទន្ទឹងរង់ចាំអស់រយៈពេលមួយឆ្នាំ សៀវភៅ«អតីតកាលដ៏រីករាយ» ត្រូវបានបោះពុម្ពផ្សាយជាភាសាឡាវ ជាស្ថាពរ និងបានសម្ពោធដាក់លក់ជាសាធារណៈនៅប្រទេសឡាវ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ សៀវភៅនេះ មានគោលបំណងបណ្ដុះការអាន បង្កើតទម្លាប់អាន និងលើកទឹកចិត្តឱ្យកុមារ និងយុវជន ងាកមកបន្តការសិក្សា សម្រាប់អ្នកមានបំណងបោះបង់ការសិក្សា។

សៀវភៅ អតីតកាលដ៏រីករាយ បែងចែកជា៣ជំពូក។ សៀវភៅ អតីតកាលដ៏រីករាយ ពិពណ៌នាអំពីរបៀបរបប ទំនៀមទម្លាប់នៃការរស់នៅរបស់អ្នកភូមិ, សាមគ្គីភាពអ្នកស្រុកស្រែ ធ្វើស្រែ ស្ទូងស្រូវ សែងផ្ទះ ជាដើម។ អតីតកាលដ៏រីករាយ សន្តិភាពផ្លូវចិត្ត ជាឱសថដ៏ស័ក្តិសិទ្ធិ សម្រាប់ចិត្តនឹងរូបកាយ។

លោក ប៊ិន រ៉ាត់ ដែលជាអ្នកនិពន្ធ ជឿជាក់ថា ប្រសិនបើក្ដីសុខ សុភមង្គលគ្រួសារ សុខដុមរមនីយកម្មមនុស្សជាតិ កើតមានតាមរយ:ការលូតលាស់ រីកចម្រើនបច្ចេកវិទ្យារបស់សង្គម មិនដឹងជាល្អយ៉ាងណា។ តែផ្ទុយមកវិញ បច្ចេកវិទ្យាកាន់តែរីកចម្រើន មនុស្សជាតិកាន់តែបែកបាក់ សង្គមកាន់តែទំនើប ក្ដីសុខផ្លូវចិត្ត កាន់តែគំរាមកំហែង។

ក្រៅពីភាសារខ្មែរ និងឡាវ ដែលបានបោះពុម្ពផ្សាយរួចហើយ អ្នកនិពន្ធក៏ចិញ្ចឹមចិត្តនឹងបោះពុម្ពផ្សាយជាភាសារបស់ប្រទេសជិតខាងមួយចំនួនទៀត ដូចជា វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ជាដើម ប្រសិនបើអាចទៅរួច៕

Khcct banner

អត្ថបទទាក់ទង