សម្ដេចហ៊ុន សែន៖ ត្បិតតែបិទចរាចរមនុស្ស តែមិនអាចបិទក្រុងព្រះសីហនុទាំងមូលបានទេ
ភ្នំពេញ៖ តាមរយៈសារជាសម្លេងនាយប់ថ្ងៃទី០៣ មីនា នេះ សម្ដេចហ៊ុន សែន បានលើកឡើងថា ដើម្បីទប់ស្កាត់កុំឱ្យមានការរីករាលដាលជំងឺកូវីដ១៩ពីខេត្តព្រះសីហនុ ទៅខេត្តផ្សេងៗគឺត្រូវតែបិទចរាចរមនុស្សមិនឱ្យមានការចេញចូលផ្ដេសផ្ដាស តែយ៉ាងណាមិញមិនអាចបិទក្រុងទាំងមូលបានទេ